បុរសវ័យចំណាស់ម្នាក់ ជាជាងផ្ទះភ្លាត់ស្នៀត ធ្លាក់ពីលើផ្ទះកំពស់៤ម៉ែត្រ របួសធ្ងន់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ ជាជាងផ្ទះភ្លាត់ស្នៀត ធ្លាក់ពីលើផ្ទះកំពស់៤ម៉ែត្រ របួសធ្ងន់ពេល បញ្ជូនទៅដល់ មន្ទីរពេទ្យស្លាប់ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងថាសពជន រងគ្រោះ មានឈ្មោះ ណោ រឿន ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរជាជាងផ្ទះរស់ នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថាមុន ពេលកើតហេតុនោះ សពជនរងគ្រោះ បានទៅស៊ីឈ្នួល ធ្វើផ្ទះឲ្យឈ្មោះ កូវ សុបិន ភេទប្រុស អាយុ ៣២ ឆ្នំា រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពេលដែលកំពុង ធ្វើនោះស្រាប់តែ ភ្លាត់ស្នៀត ធ្លាក់ពីលើផ្ទះ កំពស់ប្រហែល៤ ម៉ែត្រ បណ្តាលឲ្យ រងរបួសធ្ងន់។

ក្រោយពីកើតហេតុហើយ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ដោយសារបួស ធ្ងន់ធ្ងរពេកបានស្លាប់ នៅក្នុងមន្ទីរពេទ្យតែម្តង ។ សពក្រុមគ្រួសារយក មកធ្វើបុណ្យ តាមប្រពៃណី នៅគេសហដ្ឋាន នៃសព តែម្តង៕