ខេត្តបន្ទាយមានជ័យ ការដេញភាស៊ី ផ្សារចំការគរ លើកទី២បានទៅលើ លោកស្រេងរ៉ា ក្នុងតំលៃ ៨៥.០០០.០០០ លានរៀលបាន២ឆ្នាំជាប់គ្នា

(ខេត្តបន្ទាយមានជ័យ)៖ ដំណើរការនិតិវិធីនៃ ការដេញថ្លៃភាស៊ីគ្រប់ ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២១ បានចាប់ផ្តើមដេញ ប្រក្រតីដូចរាល់ឆ្នាំដែរ នៅព្រឹក ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២១ ហើយការ ដេញភាស៊ីផ្សារចំការគរ លើកទី២ បានទៅលើ លោក ស្រេងរ៉ា ក្នុងតំលៃ ៨៥.០០០.០០០លាន រៀលដោយមានអ្នកចូលរួម លោកលីសារីអភិបាល រងខេត្តបន្ទាយមានជ័យ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ លោកបឹងគឹម សឹង ប្រធានមន្ទីរសេដ្ឋ កិច្ចហិរញ្ញវត្ថុខេត្ត លោកស្រស់ សុខុម ប្រធានការិយាល័យ ទ្រព្យសម្បត្តិរដ្ឋនិង ចំណូលមិនមែន សារពើពន្ធ និងអ្នកចូលរួមដេញ ភាស៊ីជាច្រើននាក់  នៅក្នុងសាលប្រជុំ មន្ទីរហិរញ្ញវត្ថុ ។

លោកបឹង គឹមសឹងបានមាន ប្រសាសន៍ឲ្យដឹងថាការ ដែលមន្ទីរដាក់ឲ្យដេញ ថ្លៃភាស៊ីគ្រប់ប្រភេទ អាជីវកម្មសម្រាប់ ឆ្នាំ២០២១នៅខេត្ត បន្ទាយមានជ័យពិសេស លើផ្សារនិងទីតាំងអាជីវ កម្មដើម្បីកុំឲ្យបាត់ មូលដ្ឋានអាជីវកម្ម ដែលគ្រប់គ្រង់ ផ្ទាល់ដោយរដ្ឋ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំឲ្យខូចមុខមាត់ ស្រុកក្រុងផងដែរ ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា មូលដ្ឋានអាជីវកម្ម ដែលជារបស់រដ្ឋនិង គ្រប់គ្រងការប្រមូល ភាស៊ីដោយរដ្ឋ នោះមានទំហំទឹក ប្រាក់តិចតួច មូលដ្ឋានអាជីវកម្ម ដេញថ្លៃមានដូចជា ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារ ចម្ការគ ក្រុងសិរីសោភ័ណជាដើម ហើយរាប់សិបកន្លែងទៀត ត្រូវបានប្រគល់ ឲ្យឯកជនវិនិយោគ។

លោកលីសារីតំណាង ឲ្យលោកអ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មការដេញថ្លៃ ភាស៊ីគ្រប់ប្រភេទ អាជីវកម្មខេត្តបាន ណែនាំឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមាន ការដេញថ្លៃលើកទី២ នៅថ្ងៃទី៥ខែមករាឆ្នាំ ២០២១នេះបន្តព្រោះ លើកទី១បានអាក់ខាន ហើយគណៈកម្មការ នឹងបើកកញ្ចប់ដេញ ថ្លៃនៅម៉ោង៨និង៣០នាទីព្រឹក ពោលគឺនិតិវិធីនេះស្រប តាមការណែនាំរបស់ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថនិងសេចក្តី ជូនដំណឹងស្តីពីការដាក់ ឲ្យដេញថ្លៃរបស់រដ្ឋបាលខេត្ត៕  ដោយ៨៩