ជាងផ្សារ២នាក់ប្រាក់ខែ តិចពេកបែកគំនិត លួចគាស់តូបដូរលុយ លួចបានលុយ ១.៥០០.០០០រៀល គេចបាន១ដង្ហើម ចង្រិតត្រូវបាន កម្លាំងនគរបាល ឃាត់ខ្លួនជាប់

(ខេត្តបន្ទាយមានជ័យ)៖ ជាងផ្សារ ២នាក់ប្រាក់ខែ តិចពេកបែកគំនិត លួចគាស់តូបដូរលុយ លួចបានលុយ ១.៥០០.០០០រៀល គេចបាន១ដង្ហើមចង្រិត ត្រូវកម្លាំងនគរបាល ការិយាល័យ កំរិតស្រាល នៃស្នងការ ដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យឃាត់ ខ្លួនបាននៅវេលា ម៉ោង២ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១ ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់នេះបានដោយ បើកមើលកា ម៉ារ៉ាសុវត្ថិភាព។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់  មានឈ្មោះ មុំ  ស៊ីង ហៅ រស្មី ភេទប្រុសអាយុ២០ ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកម្មករផ្សារ ហ៊ុយឡេង និងម្នាក់ទៀតឈ្មោះ ជិន ដារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះ ឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាងដែក និងជាជាងកាម៉ារ៉ា សុវត្ថិភាព ។

លោកយ៉តសុផលបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាមុនពេលកើតហេតុនោះ ជនសង្ស័យ២នាក់ នេះនិងបក្ខពួក៣ នាក់ទៀត នៅពេលយប់ បានធ្វើកម្មភាព លួចគាស់ទូលក់ មាសប្តូរលុយក្នុង ផ្សារហ៊ុយឡេង  ស្ថិតក្នុងភូមិស្រះ ឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក  របស់​ម្ចាស់ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក យកអស់លុយចំនួន ១.៥០០.០០០រៀល គេចខ្លួនបាត់អស់ ជនរងគ្រោះបានដាក់ ពាក្យបណ្តឹងដល់កម្លាំង នគរបាលជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក។

ក្រោយពីចុះសើប អង្កេតទើបឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះ បានដោយតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្ត បន្ទាយមានជ័យ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ទាំង២នាក់បាន សារភាពថា ពួកគេនិងបក្ខពួកគេ ចំនួន៣នាក់ទៀតពិត ជាបានធ្វើសកម្មភាព លួចគាស់ទូលក់មាស ប្តូរលុយ របស់ឈ្មោះលី ស្រីមុំ ពិតប្រាកដមែន យក បានលុយចំនួន ១.៥០០.០០០ រៀល បានចែកគ្នាចាយអស់។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុន ធឿន នាយការិយាល័យ នគរបាលព្រហ្ម ទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនិតិវិធីច្បាប់ ចំណែកវត្ថុតាងលុយ មួយចំនួននៅសល់ ប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ៨៩