អភិបាលខេត្តកំពត ប្រាប់អាជ្ញាធរ និងពលរដ្ឋឲ្យបន្តបង្កើន ការប្រុងប្រយ័ត្នចំពោះ ជំងឺកូវីដ១៩ កុំអាងវាក់សាំង

(ខេត្តកំពត)៖ បើទោះប្រមុខរាជរដ្ឋា ភិបាលគ្រោងផ្តល់ការ ចាក់វាក់សាំងការពារ ជំងឺឆ្លងកូវីដ១៩ដោយ ឥតគិតថ្លៃជូន ពលរដ្ឋគ្រប់រូបក៏ដោយ  ក៏អភិបាលខេត្តកំពត បានប្រាប់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ទាំងអស់ឲ្យបន្តបង្កើន ការប្រុងប្រយ័ត្នចំពោះ ការឆ្លងរីករាលដាលនៃ ជំងឺនេះទៅក្នុងសហគមន៍ នៃខេត្តកំពតឲ្យបានកាន់ តែល្អប្រសើរឡើង។

ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក ជាវ តាយ ប្រធានគណៈ កម្មាធិការកាកបាទ ក្រហមកម្ពុជាខេត្តកំពត នៅក្នុងពិធីចែក អំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពល រដ្ឋប្រឈមងាយរង គ្រោះចំនួន ១០០គ្រួសារមកពីស្រុក បន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំ សសរ ស្រុកបន្ទាយមាស។

លោក ជាវ តាយ  ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ដោយពិធីនោះមាន ក៏មានការចូលរួម ពីសមាជិក សមាជិកា គណៈកម្មការសាខា កាកបាទក្រហម ក្រុងស្រុក ផងដែរនោះ។

លោក ជាវ  តាយ បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្ថិតនៅក្នុង ស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាយើង បាននឹងកំពុងជួបនូវវិបត្តិ ជាសកលនៃជំងឺកូវីត១៩ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន បានយកចិត្តទុក ដាក់យ៉ាងខ្លាំងបំផុត និងបានប្រើគ្រប់វិធី សាស្ត្រដោយមានចំណាត់ ការយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលមកក្នុងសហគមន៍។

ហើយក្នុងរយៈពេល ចុងក្រោយនេះ នៅពេលជំងឺកូវីដ១៩ បានផ្ទុះឆ្លងរាលដាល ខ្លាំងនៅប្រទេសថៃ សម្តេចតេជោ បានបញ្ជាឲ្យ រាល់ពលករមក ពីប្រទេសថៃត្រូវចូល ទៅធ្វើចត្តាឡីស័កនៅ ព្រំដែនផ្ទាល់តែម្តងមិន អនុញ្ញាតឲ្យមកផ្ទះទេ ព្រោះពលករមកពី ប្រទេសថៃងាយប្រឈម និងបញ្ហាការឆ្លងកូវីដ ១៩ខ្លាំង។

ទទ្ទឹមនឹងនេះ សម្តេចក៏គ្រោងនឹងផ្តល់ ជូនការចាក់វាក់សាំង ការពារជំងឺកូវី១៩ ដល់ពលរដ្ឋគ្រប់រូប ដោយឥតគិតថ្លៃ ដែលជំហានដំបូង នេះត្រូវប្រើវាក់ សាំងចំនួន ១លានដូសនៅពេល ខាងមុខផងដែរ។

បើទោះបីយ៉ាងនេះក្តី លោកអភិបាលខេត្ត ក៏បាន អំពាវនាវដល់ពលរដ្ឋ ពិសេសអាជ្ញាត្រូវ បន្តបង្កើនការ ប្រុងប្រយ័ត្នចំពោះបញ្ហា ជំងឺកូវីដ១៩នេះបន្ថែមទៀត ដោយមិនត្រូវធ្វេស ប្រហែសឬបណ្ដែត បណ្ដោយចំពោះបញ្ហានេះ បើទោះជាមានវាក់ សាំងការពារហើយ ក៏ដោយចុះ។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បាន ពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសម្ដេច តេជោហ៊ុន សែនប្រមុខ រាជរដ្ឋាភិបាល និងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដោយមិនរើសអើង គ្រប់កាលៈទេសៈ និងបាន ជំរុញ លើកទឹកចិត្តដល់ ពលរដ្ឋគ្រប់រូបត្រូវបន្ត អនុវត្តវិធានសុវត្ថិភាពសង្គម ពិសេសវិធានអនាម័យ រស់នៅស្អាត ផឹកស្អាត ហូបស្អាតឲ្យបានជាប្រចាំ  ហើយបើមិនចាំបាច់ សូមកុំចូលរួមក្នុង កម្មវិធីផ្សេងៗ ដែលមានមនុស្ស ម្នាច្រើន។

ជាមួយឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើនិង លើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋ ត្រូវបង្កើនការ ដាំដុះឬបង្កើតជាវ៉ារី វប្បកម្មការចិញ្ចឹមត្រី និងសត្វ រួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាព គ្រួសារឲ្យបានកាន់ តែល្អប្រសើរ ព្រោះអំណោយដែល បានដល់ពេលនេះ គ្រាន់តែបានជួយ រំលែកការលំបាកមួយ គ្រាតែប៉ុណ្ណោះ។

អំណោយដែលបាន ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះទាំង ចំនួន១០០ គ្រួសារ ក្នុងនោះមកពីស្រុក បន្ទាយមាស៥០គ្រួសារ និងស្រុកអង្គរជ័យ ៥០គ្រួសារ ក្នុងមួយគ្រួសារទទួល បានអង្ករ២៥គីឡូក្រាម មី១កេស  ទឹកត្រី១យួរ  ស្ករស១គីឡូក្រាម  និងថវិកាមួយ ចំនួនផងដែរ៕ ដោយលោក សេង ណារិទ្ធ