
រថយន្តប្រភេទសណ្តោងខ្នាតធំ បុករះរថយន្តធន់ តូចជាច្រើនគ្រឿង អ្នកបរគេចបាត់ស្រមោល
(ខេត្តកំពត)៖ មានហេតុការណ៍គ្រោះ ថ្នាក់ចរាចរដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ បានបណ្តាលឲ្យរថយន្ត ធន់តូចចំនួនបីគ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ ពុំមានអ្នកបាត់បង់ជីវិត។
គ្រោះថ្នាក់នេះ បានកើតឡើងនៅ វេលាម៉ោង១៩ និង៣៩នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ ស្ពានព្រែកកំពង់បាយ ត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់ បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត រវាងរថយន្តនិង រថយន្តដែលមានទិស ដៅខ្វែងគ្នា រួចខ្ទាត់ទៅ ប៉ះរថយន្តចំនួន ២គ្រឿងទៀត ដែលមានទិសដៅ ផ្ទុយគ្នាផងដែរ។
ជុំវិញករណីគ្រោះ ថ្នាកខាងលើ សមត្ថកិច្ចបាន ឲ្យដឹងថា អ្នកបើកបររថយន្ត បង្កមិនស្គាល់សាវតា (រត់គេចខ្លួន បាត់ក្រោយ ពេលកើតហេតុ) បើកបររថយន្តម៉ាក HYUNDAI GOLD ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8199 និងសណ្តោង រ៉ឺមីរ៉ឺម៉កពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-8199 មានទិសដៅពីកើត ទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានកៀរ រថយន្តមួយគ្រឿង ដែលមានទិស ដៅខ្វែងគ្នា ចំពីចំហៀងផ្នែកខាងឆ្វេង។
អ្នកបើកបររថយន្តឈ្មោះ អ៊ូច វូន ភេទប្រុស អាយុ២៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ភូ យួន ភេទប្រុស អាយុ២៩ឆ្នាំ ទាំងពីរនាក់មានទីលំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-6759 មានទិសដៅពីត្បូងទៅជើង បើកបរមិនគោរពសិទ្ធិ ក៏ត្រូវរថយន្តដែល មកពីទិសខាងកើតកៀរ ធ្វើឱ្យរថយន្តខ្ទាត ទៅប៉ះនិងរថយន្ត ចំនួន២គ្រឿងទៀត ដែលមានទិស ដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើក បរនិងអ្នករួមដំណើរ រងរបួសស្រាល បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
ប្រភពដដែល បានបន្តថា អ្នកបើកបររថយន្ត ដែលរងគ្រោះ២ គ្រឿងទៀត ទី១-ឈ្មោះ ខៀវ ស៊ីវត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបររថយន្តម៉ាក HYUNDAI CLICK ពណ៌ទឹកសមុទ្យ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-0389 មានទិស ដៅពីលិចទៅកើត។
អ្នកបើកបររថយន្ត ទី២- ឈ្មោះ មែ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកបររថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-5266 មានទិសដៅ ពីលិចទៅកើត។
បច្ចុប្បន្នវត្ថុតាងរួម មានរថយន្តចំនួន៤គ្រឿង សមត្ថកិច្ចបានយកមក រក្សាទុកនៅការិយាល័យ ចរាចរណ៍ នៃស្នការដ្ឋាន នគរខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ