គណៈអភិបាលខេត្តកំពត បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំខែធ្នូ ដំណាច់ឆ្នាំ២០២០

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៥ខែ មករាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ គណៈអភិបាល​ខេត្ត ប្រចាំខែធ្នូដំណាច់ ឆ្នាំ២០២០តាមរយៈ video content ភ្ជាប់ពីបណ្ដារដ្ឋបាល ក្រុងស្រុក និងមន្ទីរអង្គ ភាពជុំវិញខេត្ត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ គឺពិតជាសំខាន់ក្នុង ការឆ្លុះបញ្ចាំងអំពី សមិទ្ធផល និងលទ្ធផលការងារ អំពីបញ្ហាប្រឈម សំណូមពរ ដែលតែងកើតមាន ឡើងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាពិនិត្យពិភាក្សា និងបន្តការដោះស្រាយ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព និងចីរភាព។

ផ្ដើមចេញបញ្ហា ខាងលើនេះ លោកអភិបាល ខេត្តបានលើកឡើងថា រឿងដែលកំពុងប្រឈម ជាងគេ នៅតាមបណ្តា ក្រុងស្រុក គឺបញ្ហាបទស្មើសដីធ្លី  ដែលទាមទាឲ្យ អភិបាលក្រុងស្រុក ត្រូវមានវិធានការម៉ឺងម៉ាត់ បើមិនដូច្នេះទេបទល្មើ សនឹងកើតឡើង យ៉ាងអនាធិបតេយ្យ។

ទោះជាយ៉ាងណាក៏ដោយ អភិបាលក្រុង ស្រុកត្រូវចេះសហការគ្នា  រួមគ្នាគិត រួមគ្នាធ្វើ  រួមគ្នាទទួលខុសត្រូវ ហើយការអនុវត្ត ត្រូវផ្អែកលើមូលដ្ឋាន បីដំណាក់កាល  ទី១. ផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិឲ្យបានទូលំទូលាយ ដល់ពលរដ្ឋបានដឹង , ទី២. ចុះពន្យល់ណែនាំ និងធ្វើកិច្ចសន្យា លើការប្រព្រឹត្តល្មើស និងទី៣. ការអនុវត្តនិត្តិវិធីច្បាប់ ដោះស្រាយតាម ប្រព័ន្ធតុលាការ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធ ទាំងអស់ ក្រៅពីការយក ចិត្តទុកដាក់ផ្ដល់ សេវារដ្ឋបាល សេវាសាធារណៈ និងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ត្រូវ

បន្តការប្រុងប្រយ័ត្នយក ចិត្តទុកដាក់ចូលរួមពង្រឹង ការអនុវត្តវិធានការការ ពារសុវត្ថិភាពសង្គម តាមវិធានការ ណែនាំរបស់រាជរដ្ឋាភិ បាលក៏ដូចក្រសួង សុខាភិបាល ដើម្បីបង្ការទប់ស្កាត់នូវ ហានិភ័យនៃការរីករាល ដាលជំងឺកូវីត១៩ កុំឱ្យចូលក្នុងសហគមន៍ ខេត្តកំពតឲ្យបាន ដាច់ខាត។

ដោយឡែកពាក់ ព័ន្ធទិវាជ័យជម្នះ ថ្ងៃ៧មករា នៅចំពោះមុខនេះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាពកង កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុក ក៏ត្រូវ ត្រៀមលក្ខណៈរៀបចំឲ្យបានសមរម្យ និងបំផុសស្មារតី ដល់មហាជនឲ្យចូលរួម ទាំងអស់គ្នាក្នុងការរៀប ចំតុបតែងលម្អភ្លើង ដាក់ទង់ជាតិអបអរ តាមមន្ទីរអង្គភាពនិងលំនៅ ដ្ឋានប្រជាពលរដ្ឋឲ្យ បានផុលផុសស្រប តាមស្មារតីនៃច្បាប់កំណត់៕ ដោយលោក សេង ណារិទ្ធ