អភិបាលខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប) ដឹកនាំកិច្ចប្រជុំរួមគ្នា លើការងារកែសម្រួល ព្រំប្រទល់ រដ្ឋបាលអន្តរខេត្ត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ នេះ នៅសាលាខេត្តកំពត អភិបាលខេត្ត ចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដឹកនាំកិច្ចប្រជុំរួមគ្នា លើការងារកែសម្រួល ព្រំប្រទល់រដ្ឋបាល អន្តរខេត្ត។

អញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះមាន លោកអភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត អភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ) សរុប ៦៧នាក់។

កិច្ចប្រជុំនេះ មានគោលបំណងកំណត់ នូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំសង្កាត់ និងស្រុក ក្រុង នៃខេត្តចំនួន០៤ (ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប) ដែលមិនទាន់មានភាព ច្បាស់លាស់លើកិច្ច ការងារព្រំប្រទល់ ដែនសមត្ថកិច្ចរបស់ ខ្លួននៅឡើយនោះទេ ដែលធ្វើឱ្យជួបការ លំបាកក្នុងគ្រប់គ្រង និងការរៀប ចំផែនការអភិវឌ្ឍន៍ មូលដ្ឋាននានា។

យោងតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យ គណៈកម្មការសិក្សាស្រាវ ជ្រាវកែសម្រួល ព្រំប្រទល់ថ្នាក់ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំ ប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួល ព្រំប្រទល់រដ្ឋបាល ដែលមិនទាន់ បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តា ប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួម សម្រាប់ការសិក្សា ស្រាវជ្រាវកែសម្រួល ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ជាពិសេសបង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋ នៅភូមិឆ្ងាយៗទទួលយក សេវាសាធារណៈ  និងផ្តល់ផលប្រយោជន៍ ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយ ស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយ គ្នាឱ្យប្រជាពលរដ្ឋមានភាព រីកចម្រើន។

ក្នុងអង្គប្រជុំក៏បានឯក ភាពបង្កើតក្រុមការងារ បច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកែប ក្នុងការកំណត់ព្រំ ប្រទល់រដ្ឋបាល ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយ ច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តា ភូមិសាស្រ្ត និងប្រជាសាស្រ្ត ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ ការសិក្សាស្រាវជ្រាវកែ សម្រួលព្រំប្រទល់រដ្ឋ បាលមូលដ្ឋានដោយដោះ ស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផល ប្រយោជន៍ជាតិ និងសង្គមទាំងមូល៕ ដោយលោក សេង ណារិទ្ធ