ចាប់បញ្ជូនពលរដ្ឋថៃ លួចឆ្លងដែនខុស ច្បាប់០៧នាក់ ប្រគល់អោយ សមត្ថកិច្ចថៃ តែថៃមិនទទួល

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចចាប់បញ្ជូន ពលរដ្ឋថៃលួចឆ្លងដែន ខុសច្បាប់០៧នាក់ ប្រគល់អោយ សមត្ថកិច្ចថៃ តែថៃមិនទទួលឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ  ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។

សមត្ថកិច្ចបានប្រាប់ថា កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ  វរសេនាតូចការពារព្រំដែន គោកលេខ៨១៥ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងបេង បានសហការជាមួយ កម្លាំងផ្នែកយោធាសឹករង ខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរៈ ៥១១បានចុះប្រតិបត្តិការទប់ ស្កាត់បានជនជាតិ ថៃចំនួន៧នាក់  ក្នុងនោះមានស្រី២នាក់  បម្រុងលួចឆ្លងដែន ទៅប្រទេសថៃវិញ។

កម្លាំងចម្រុះបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់គេបានប្រាប់ថា មកពីខេត្តឈៀងរ៉ាយប្រទេសថៃ មកស្នាក់នៅក្រុង ប៉ោយប៉ែតរយៈពេល ១សប្តាហ៍ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេស ថៃវិញក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា ពលរដ្ឋថៃទាំង៧នាក់នោះ បានប្រាប់ទៀតថា ពួកគេបានទំនាក់ទំនងរក ការងារធ្វើតាមហ្វេសប៊ុក ហើយគេក៏ប្រាប់ថាមាន កាងារធ្វើនៅទីក្រុង ប៉ោយប៉ែតប្រទេសកម្ពុជា បន្ទាប់មកពួកគេក៏ឡើង ជិះយន្តហោះចេញពី ខេត្តឈាងរ៉ាយឆ្ពោះមក ខេត្តសម៉ុតប្រាកាន បន្តដំណើរតាមរថយន្ត ឆ្ពោះមកស្រុកអារញ្ញ ខេត្តស្រះកែវដើម្បីបន្ត ដំណើរឆ្ពោះទៅជាយដែន កម្ពុជា-ថៃ តាមច្រកលុងក្លឿ ប្រទេសថៃស្ថិតនៅ ខាងជើងក្រុង ប៉ោយប៉ែតប្រទេកម្ពុជា ក្នុងគោលបំណង មករកការងារធ្វើ នៅក្រុងប៉ោយប៉ែត។

ស្ថានភាពនៅក្រុងប៉ោយប៉ែត មានការបិទខ្ទប់ដោយ សារជម្ងឺកូវីដ១៩ទើបពួក គេក៏គ្មានការងារធ្វើ   ហើយក៏វិលត្រឡប់ ទៅប្រទេសថៃវិញ តាមភូមិសាស្រ្តភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃតាមរថយន្ត តាក់ស៊ីចំនួន០២គ្រឿង  មិនស្គាល់ម៉ាក បើកបរ ដោយជនជាតិខ្មែរ ចំនួន០២នាក់។

លោកបេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានបញ្ជាក់ថា ជនជាតិថៃទាំង០៧នាក់ ស្រី០២នាក់ កម្លាំងនគរបាល នៃអធិការដ្ឋាននគរ បាលស្រុកម៉ាឡៃ បានរៀបចំបែបបទ បញ្ជូនទៅប្រគល់ឲ្យកម្លាំង សមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំការនៅច្រកទ្វារ អន្តរជាតិប៉ោប៉ែត តាមរយៈនគរបាលអន្តោ ប្រវេសន៍កម្ពុជានៅ ច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែខាងសមត្ថកិច្ច ថៃគេមិនទទួល ។ បច្ចុប្បន្នជនជាតិថៃទាំង០៧នាក់ ស្រី០២នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក នៅស្រុកម៉ាឡៃ ៕