ក្រុមញៀនញៀនល្បែង ស៊ីសងអាប៉ោងចំនួន ០៨នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនខណៈ ដែលពួកគេកំពុង ប្រព្រឹត្តបទល្មើសដែល ច្បាប់ហាមឃាត់ការ ប្រមូលផ្ដុំជួបជុំគ្នាផ្កើន នឹងបំរាមរបស់រដ្ឋាភិបាល ដែលកំពុងទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវីដ19???

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងចុះបង្ក្រាប់ ករណីល្បែងស៊ីសង មួយកន្លែងនិងឃាត់ ខ្លួនអ្នកញៀនល្បែងបាន ចំនួន៨នាក់កាលពី រសៀលថ្ងៃទី២៥ខែ មេសាឆ្នាំ២០២១ ស្ថិតក្នុងភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាដោយអនុវត្ថន៍ តាមសេចក្តីណែនាំ ពីឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភបាល ខេត្តបាត់ដំបងដើម្បី ទប់ស្កាត់ការរើករាល ដាលនូវជំងឺកូវិដ១៩ ក្នុងសហគមន៍អោយ មានការប្រុងប្រយ័ត្នខ្ពស់ និងហាមមិនអោយមាន ការជួបជុំគ្នាប្រមូលផ្តុំគ្នា ក្នុងមូលដ្ឋាននិងមានការ បញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបងកម្លាំង នគរបាលបាន ចុះបង្ក្រាបល្បែងស៊ីសង មួយកន្លែងនិងឃាត់ ខ្លួនបានអ្នកញៀនល្បែង ៨នាក់នៅក្នុងភូមិ សាស្ត្រខាងលើបានតែម្តង។

កម្លាំងជំនាញដក ហូតបានវត្ថុតាងបានរួម មានការ៉ុងក្រាលសម្រាប់ ចាក់អាប៉ោង ចំនួន០១ កញ្ច្រែងពណ៌ក្រហមដាក់ ដីសម្រាប់ទ្រចានអា ប៉ោង ចំនួន ០១ ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន០១ ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន ០១ មេអាប៉ោងចំនួន០៥គ្រាប់ ម៉ូតូចំនួន០៨គ្រឿង។

បច្ចុប្បន្នអ្នកញៀនល្បែង ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំង សមត្ថកិច្ចបានបញ្ជូន ពួកគាត់មកកាន់ ស្នងការដ្ឋានធ្វើការសាកសួរ  និងរៀបចំកសាងសំណុំ រឿងដើម្បីបញ្ជូន ទៅកាន់សាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរទៅ និតិវិធីច្បាប់តាមផ្លូវច្បាប់៕