​ម៉ូតូយក្សបុកគ្នាជាមួយ ម៉ូតូសង់បណ្តាលឲ្យម៉ូតូ អាធំឆេះហ្មត់ សល់តែគ្រោងឆ្អឹង ម៉ូតូសង់ឆេះបន្តិបន្តួច របួសមនុស្សធ្ងន់២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូយក្សបុកគ្នាជាមួយ ម៉ូតូសង់ពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យម៉ូតូ អាធំឆេះហ្មត់ សល់តែគ្រោងឆ្អឹង ម៉ូតូសង់ឆេះបន្តិបន្តួច របួសមនុស្សធ្ងន់២នាក់ នៅវេលាម៉ោង១២និង១០ នាទីថ្ងៃទី២៥ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៥៦ A  ​ចំណុចផ្លូវបំបែក ច្រមុះជ្រូកដឺតាស្គូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថាជនរង គ្រោះរបួសធ្ងន់ មានឈ្មោះរិ ខោវ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបន្ទាយឆ្មារ ខាងត្បូងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្នកបើកម៉ូតូម៉ាកហុងដាវេវ ធុនសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ អ្នករួមដំណើរឈ្មោះអែម នី ភេទប្រុសអាយុ២៥ឆ្នាំ  នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យដឹង បន្តទៀតថានៅមុនពេលកើត ហេតុម៉ូតូហុងដាវេវ បានបើកពីជើងទៅត្បូង  ពេលមកដល់ចំណុចកើត ហេតុផ្លូវបំបែកធ្វើការបត់ ស្របពេលនោះមានម៉ូតូ ធុនធំ១គ្រឿងម៉ាកBMWGS  120A ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HD.5556 បើកពីត្បូងទៅជើង ដោយឈ្មោះលី ពីឆៃ ភេទប្រុស អាយុ៦៣ ឆ្នាំរស់នៅភូមិ ជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅ បុកនិងម៉ូតូវេវលាន់ ដូចរន្ទះបណ្តាលឲ្យអ្នក បើកម៉ូតូហុងដាវេវរបួសបាក់ ភ្លៅឆ្វេងនិងអ្នករួមដំណើរ បាក់ដៃឆ្វេងនិង ជើងឆ្វេងចំណែកអ្នក បើកម៉ូតូធំBMWGS 120A រងរបួសស្រាល ម៉ូតូឆេះខ្ទេច។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាមូលហេតុ បង្កឲ្យមានគ្រោះថ្នាក់បណ្តាល មកពីអ្នកបើកម៉ូតូម៉ាវេវ មិនប្រកាន់ស្តាំ ចំណែកម៉ូតូធំបើក មានល្បឿនលឿន។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនមក ព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកថ្មពួក វត្ថុតាងយកទៅរក្សា ទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ បន្ទាយឆ្មាររងចាំ ធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយ៨៩