ជនជាតិថៃ៧នាក់មក ស្រុកខ្មែរអត់ច្បាប់បំរុង ឆ្លងដែនទៅប្រទេសថៃ វិញត្រូវបានកម្លាំងសមត្ថកិច្ច ចំរុះឈរជើងតាមខ្សែ បន្ទាត់ព្រំកម្ពុជា ថៃឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន៧នាក់ មកស្រុកខ្មែរគ្មានឯកសារ គ្រប់គ្រាន់ហើយ បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ វិញត្រូវបានកម្លាំង សមត្ថកិច្ចចំរុះឈរជើងតាមខ្សែ បន្ទាត់ព្រំកម្ពុជា ថៃ ឃាត់ខ្លួន នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុច យាមការlN១៩៦០ .០២១ ២៧០១. ១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កំលាំងចំរុះបានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថានៅព្រឹក ថ្ងៃទី២៦នោះកំលាំង ចំរុះក្នុងនោះមាន កម្លាំងនគបាល ប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករង ខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរ ៥១១ ចុះប្រតិបត្តិការទប់ស្កាត់ បានជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃវិញ។

កំលាំងចំរុះបានប្រាប់អ្នក យកព៍ត័មានឲ្យដឹងបន្តទៀត ថាជនជាតិថៃទាំង៧នាក់ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រាប់ឲ្យដឹង ថាពួកគាត់មកពីខេត្ត ឈៀងរ៉ាយប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈ ពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅ ប្រទេសថៃវិញក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាក សួរកម្លាំងសមត្ថកិច្ចចម្រុះ បានប្រគល់ពួកគាត់ ជូនផ្នែកជំនាញនៃអធិការដ្ឋាន ស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី៕ ដោយ៨៩