មួយគ្រួសារមានគ្នា៨នាក់ ពុលផ្សិតបណ្តាលអោយ ១នាក់ស្លាប់ខណៈពេល បញ្ជូនទៅកាន់មន្ទីពេទ្យ

(ខេត្តកោះកុង)៖ ពលរដ្ឋមួយគ្រួសារមានគ្នា ៨នាក់ហូបសម្លរផ្សិតបណ្តាល អោយពុលនិង១នាក់បាន ស្លាប់ខណៈពេលបញ្ជូន ទៅដល់មន្ទីពេទ្យហេតុការ ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិ ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរងគ្រោះ ទាំង៨នាក់ដែលបានហូបផ្សិត បណ្តាលអោយពុល ទី១ឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ ប្រុស អាយុ ១៣ ឆ្នាំ បានស្លាប់ខណៈ ពេលបញ្ជូនទៅកាន់ មន្ទីពេទ្យបង្អែកស្រែអំបិល ទី២ឈ្មោះ ប៊ុណ្ណា កូម៉ា ប្រុស អាយុ១០បានស្លាប់ខណៈ ពេលបញ្ជូនទៅកាន់ មន្ទីពេទ្យគន្ធបុប្ផាទី៣ឈ្មោះ តាក់ ប៊ុណ្ណា ប្រុស អាយុ ៥២ ឆ្នាំ (ឪពុក) ទី៤ឈ្មោះ ធុយ ហាន ស្រី អាយុ ៤៧ ឆ្នាំ (ម្តាយ) ទី៥ ឈ្មោះ ប៊ុណ្ណា សូរិយា ប្រុស អាយុ ២៦ ឆ្នាំ (កូន) ទី៦ឈ្មោះ ប៊ុណ្ណា ភក្តី ប្រុស អាយុ ២៤ ឆ្នាំ (កូន) ទី៧ឈ្មោះ ប៊ុណ្ណា ស្រីម៉ៅ ស្រីអាយុ ២២ ឆ្នាំ (កូន) និងទី៨ ឈ្មោះ ប៊ុណ្ណា សៀវមិន ប្រុស អាយុ ១៩ ឆ្នាំ (កូន) អ្នកទាំង៨នាក់ខាងលើ រស់នៅព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានប្រាប់អោយដឹង បន្តរទៀតថាមុនពេលកើតហេតុ គ្រួសារជនរងគ្រោះបាននាំ គ្នាបេះផ្សិត មិនស្គាត់ប្រភពច្បាស់លាស់ យកមកស្លរហូបនិងបាយ ជាមួយគ្នាហើយស្រាប់តែពុល ភ្លាមៗនោះត្រូវ បានប្រជាពលរដ្ឋរស់ នៅក្បែរនោះនាំយកមកកាន់ មន្ទីពេទ្យបង្អែកស្រុកស្រែ អំបិលនិងខ្លះទៀតមាន សភាពធ្ងន់ត្របញ្ជូន ទៅកាន់មន្ទីពេទ្យបង្អែកគន្ធបុប្ផា រាជធានីភ្នំពេញផងដែរ។

សមត្ថកិច្ចបានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋទាំងអស់ អោយបានដឹងផងដែរថា ប្រសិនបើបងប្អូនប្រទះឃើញ ផ្សិតដែលមិនស្អាល់ ប្រភពច្បាស់លាស់សូម កុំយកមកធ្វើជាអាហារ បរិភោគអោយក្រែងពុល រហូតមាន ការបាត់អាយុជីវិត ដូចគ្រួសារខាងលើ ហើយសូមបងប្អូនមាន ការប្រុងប្រយ័ត្នអោយ ខ្ពស់មុននិងទទួសលទាន។

បច្ចុសប្បន្នជនរងគ្រោះ បន្តរព្យាបាលនៅឯកមន្ទី ពេទ្យបង្អែកស្រុកស្រែអំបិល រឺឯសាកសពក្រោយពី កម្លាំងជំនាញបាន ពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ទៅអោយ សាច់ញាតិដើម្បីយកទៅ ធ្វើបុណ្យតាម ប្រពៃណីនៅឯគេហដ្ឋាន ស្ថិតក្នុងភូមិសាស្ត្រ កើតហើតខាងលើ៕ ដោយលោក មួន រិទ្ធីយា