ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ណែនាំដល់ ប្រជាពលរដ្ឋឱ្យបង្កើន ការបង្ការជំងឺកូវីដ-១៩

(ខេត្តស្ទឹងត្រែង)៖ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង បានណែនាំដល់ប្រជាពល រដ្ឋឱ្យជួយធ្វើការអប់រំគ្នា ទៅវិញទៅមក នូវវិធានសុខាភិបាល ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ចូលរួមក្នុងពិធីបុណ្យសព លោក សេក ម៉ៅ ប្រធានក្រុមប្រឹក្សាឃុំអូរស្វាយ ស្រុកបុររីអូរស្វាយសែនជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងទោះ ទៅទីណាក្តី ឬនៅផ្ទះ និងធ្វើពិធីបុណ្យទានក្តី សូមកុំភ្លេចវិធាន សុខាភិបាល ។

ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យ បានល្អប្រសើរ ដើម្បីយើងរួមគ្នា បង្ការជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីថាខេត្ត ស្ទឹងត្រែងគ្មានក៏ដោយ។

ឯកឧត្តមប្រធាន មានប្រសាសន៍បន្តថា ក្នុងនាមថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ក្នុងខេត្ត សូមសម្តែងការសោក ស្តាយនូវការបាត់បង់ ថ្នាក់ដឹកនាំឃុំមួយរូប ដែលបានខិតខំ បំពេញភារកិច្ចជូយ ប្រជាពលរដ្ឋយើង ដោយឥតសំចៃ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត និងមិនគិតពីការនឿយហត់។

លោកស្រី គុច យ៉ន ត្រូវជាភរិយានៃសព បានសម្តែងការដឹ ងគុណយ៉ាងក្រៃលែងចំពោះ ថ្នាក់ដឹកនាំគ្រប់រូប ដែលបានជួយដាស់តឿន ពីការបង្ការជំងឺកូវីដ-១៩ និងបាននាំយកសម្ភារ ថវិកា មកចូលរួមក្នុងពិធីបុណ្យសពផង ។

លោកស្រីបានបន្តថា នេះជាកាយវិការដ៏ល្អ បង្ហាញពីការយកចិត្ត ទុកដាក់ក្នុងការជួយគ្នា ក្នុងគ្រាមានអាសន្ន មានទុក្ខលំបាក និងគ្រោះ បាត់បង់ជីវិតព្រោះ តែជម្ងឺឈឺថ្កាត់។

គួររំលឹកថា លោក សេក ម៉ៅ មេឃុំអូរស្វាយបាន ទទួលមរណភាពក្នុង ជន្មាយុ៧៥ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា នៅផ្ទះភូមិឃុំអូរស្វាយ ក្រោយពីបានបញ្ជូនមក ពីមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត រាជធានីភ្នំពេញវិញ ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បាននាំយកសម្ភារ គ្រឿងបរិភោគឧបភោគ និងថវិកាជិត៤លានរៀល ជូនក្រុមគ្រួសារសព ដើម្បីជាចំណែករៀប ចំពិធីបុណ្យទៅ តាមប្រពៃណី៕