ឯកឧត្តមអ៊ុំរាត្រី ចុះចែកគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ ចំនួន៨០គ្រួសារក្នុងតំបន់ បិតខ្ទប់ភូមិក្បាលស្ពាន១ ក្រុងប៉ោយបែត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ឯកឧត្ត អ៊ុំរាត្រីអភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ អបដំណើដោយ លោកគាតហុល អភិបាលក្រុងប៉ោយបែត និងមន្ត្រីរាជកា ក្រោមឱវ៉ាតព្រមទាំងកងកម្លាំង ជាច្រើននាក់ទៀតបាន ចុះចែកអំណោយនូវ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រ ដែលរងការខ្វះខាត ចំនួន៨០គ្រួសារដែលរស់ នៅក្នុងតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអ៊ុតអេន អនុភូមិក្បាលស្ពាន១ ប្រាប់អោយដឹងថា ភូមិក្បាលស្ពាន១ ស្ថិតក្នុងចំណុចបន្ទាត់ ក្រហមហើយ ត្រូវបានបិតខ្ទប់ តាំងពីថ្ងៃទី២៤ខែ មេសាធ្វើអោយពល រដ្ឋមិនបានចេញទៅ ប្រកបរបរកស៊ី ហើយពលរដ្ឋខ្លះ បានរងការខ្វះខាត។

លោកអនុភូមិបានបន្តរ ទៀតថាអំណោយដែល ចែកជូនប្រជាពលរដ្ឋ រងការខ្វះក្នុងមូលដ្ឋាន របស់លោកមាន ចំនួន៨០គ្រួសារក្នុង មួយគ្រួសារទទួលបាន នអំណោយពីលោក អភិបាលខេត្តបន្ទាយមាជ័យ ក្នុងមួយគ្រួសារទទួលបាន រួមមានអង្ករចំនួន ២៥គីឡូក្រាមមីចំនួន កេះនិងទឹកស៊ីអ៉ីវចំនួន៣ដប ទុកសម្រាប់ដោះ ស្រាយជាបណ្តោះ អសន្នក្នុងរយៈពេលបិទខ្ទប់នេះ។

ក្នុងពិធីប្រគល់អំណោយ ជូនប្រជាពលរដ្ឋ ផងដែរឯកឧត្តមអ៊ុំរាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំប្រជាពល រដ្ឋអោយចេះអនាម័យ រក្សាសុខអោយបានល្អ និងត្រូវអនុវត្តន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាល នូវ៣កុំនិង៣ការពារ អោយបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយកា រើករាលដាល នូវជំងឺឆ្លងកូវិត១៩ ក្នុងសហគមន៍៕