សប្បុរសជននាំអំណោយ មូលនិធិស្ម័គ្រចិត្តចូល រួមកាកបាទក្រហម ខេត្តកំពតក្នុងឱកាស អបអរខួប លើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១

(ខេត្តកំពត)៖ អំណោយសប្បុរសធម៌ រួមមានថវិកាចំនួន ២០០០ ដុល្លា ម៉ាសចំនួន១០០ប្រអប់ និងទឹកសុទ្ធចំនួន ១០០កេះ ដែលឧបត្ថម្ភ ដោយលោកស្រី ហូ គីម ជាសប្បុរសជននៃ អាជីវករខេត្តកំពត ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានធ្វើពិធីប្រគល់ជូន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីចូលរួមចំណែកអបអរ សាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្នុងគោលបំណងដើម្បី ចូលរួមចំណែកមូល និធិដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់ សកម្មភាពការងារ មនុស្សធម៌ជាមួយសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត ដើម្បីយកទៅជួយ ដល់ប្រជាពលរដ្ឋ ដែលប្រឈមងាយ រងគ្រោះនឹងមានទុក្ខ លំបាកផ្សេងៗ។

ជាពិសេសនៅក្នុងស្ថាន ភាពបច្ចុប្បន្ន អំឡុងពេល រដ្ឋបាលខេត្តកំពត បាននឹងកំពុងយក ចិត្តទុកដាក់ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដែលបានឆ្លងរីករាល ដាលលើសុខភាពប្រជាពល រដ្ឋមិនទាន់ធូរស្បើយ នៅឡើយ។

ឯកឧត្តម ជាវ តាយ បានសំដែងការ កោតសរសើរ និងថ្លែងអំណរគុណដល់ លោកស្រី ហូ គីម ជាម្ចាស់អំណោយ ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន ស្របពេលដែល សាខាកាកបាទក្រហមកម្ពុជាខេត្ត កំពត បាននិងកំពុង ត្រូវការសម្រាប់យក ទៅផ្ដល់ជូនដល់ពលរដ្ឋ ងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋា ននានាក្នុងខេត្ត។

ឯកឧត្តម បានចាត់ទុកអំណោយទាំងនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែក ដល់សកម្មភាពមនុស្សធម៌ ជាមួយនឹងកាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក៏ដូចរាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បច្ចុប្បន្នសម្ដេចទាំងពីរ  ព្រមទាំងថ្នាក់ដឹក នាំដទៃទៀត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បាននិងកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំងដើម្បី ដោះស្រាយជូន ប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធ ប្រឆាំងនិងបង្ការទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ៕ ដោយលោក សេង ណារិទ្ធ