ប្តីឆ្លងកូវីត.១៩ ប្រពន្ធយកទៅ ចត្តាឡីស័កមិនព្រម ជេសមត្ថកិច្ចដូចព្យុះទាល់ ប្រើធម៍ក្តៅនិងធ្វើការ ពន្យល់ទើបទៅ តាមសម្រួលនៅ ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ប្តីឆ្លងកូវីត.១៩ ប្រពន្ធយកទៅចត្តាឡីស័ក មិនព្រមជេសមត្ថកិច្ច ដូចព្យុះទាល់ ប្រើធម៍ក្តៅទើបទៅតាម សម្រួលនៅក្រុង ប៉ោយប៉ែតនៅ ព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ ។

អាជ្ញាធរនិងសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាស្ត្រី រឹងរូសមិនព្រមទៅ ធ្វើចត្តាឡីស័កនោះ មានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានកូវីត ១៩និងកូន ឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ពួកគេមានលំនៅ បូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាជ្ញាធរ បានបញ្ជាក់ឲ្យដឹង ទៀតថាកាលពីព្រឹ កថ្ងៃទី៣០ខែ មេសា មានជម្លោះមួយកើត ឡើងនៅផ្ទះរបស់លាង យុភីន មុនពេលដែលគេដឹង ថាប្តីមានកើតវិជ្ជមានកូវីដ.១៩ គេបានយកប្រពន្ធ ទៅចត្តាឡីស័កស្រាប់ តែស្ត្រីនោះឈ្លោះនិង សមត្ថកិច្ចគ្រូពេទ្យ ធ្វើការយកសំណាក រកមេរោគកូវីត១៩ យ៉ាងខ្លាំងទាល់តែ លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចកង កម្លាំងពាក់ព័ន្ធ លែងធម៍ក្តៅទើបព្រមទៅ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា បំណងរបស់ពួក ខ្លួនគឺបានហៅស្ត្រីនោះ ឲ្យទៅផ្តល់សំណាក រកមេរោគកូវីត១៩ ព្រោះប្តីរបស់គាត់ វិជ្ជមានកើតកូវីដ.១៩ ហើយបានបញ្ជូនទៅ សម្រាកព្យបាលហើយ ។

ហេតុនេះ ត្រូវយកស្ត្រីជា ភរិយានិងកូន ដែលជាអ្នកប៉ះពាល់ អ្នកជម្ងឺដោយផ្ទាល់ ទៅយកសំណាករក កូវីត១៩ដែរបន្តទៀត ដោយសារសមត្ថកិច្ច ពន្យល់ហេតុផលទើប ស្ត្រី​នោះយល់ព្រមឡើងឡាន ទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕ ដោយ៨៩