រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភ ជាអង្ករចំនួន១០០តោន ពីសំណាក់សម្តេច ក្រឡាហោម ស ខេង សម្រាប់ជួយដល់ ប្រជាពលរដ្ឋដែល ខ្វះខាតចាំបាច់

(ខេត្តព្រៃវែង)៖ កាលពីថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភជា អង្ករចំនួន១០០តោន ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដើម្បីបម្រើឱ្យការងារ ការពារបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថម្ភ អង្ករចំនួន១០០តោននេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការ ចូលរួមចំណែកយ៉ាងសកម្មជា មួយរដ្ឋបាលខេត្ត  សម្រាប់ប្រើប្រាស់ក្នុង វិធានការប្រយុទ្ធ ប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាត ក្នុងខេត្តព្រៃវែង។

ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមគោរពជូនពរដល់ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុ ងតែគំរាមកំហែង ទូទាំងពិភពលោកនេះ៕