អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះចែកស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់

(ខេត្តបន្ទាយមានជ័យ)៖ អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះបានបន្តនាំយក ស្បៀងអាហារដែល ជាអំណោយរបស់ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតទៅចែក ជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ រស់នៅក្នុងតំបន់បិទខ្ទប់ក្នុង ក្រុងប៉ោយប៉ែត ដើម្បីជួយដោះស្រាយ ជាបន្ទាន់ដល់ជីវភាព ប្រជាពលរដ្ឋក្នុងតំបន់ រងគ្រោះដោយសារការផ្ទុះ ឡើងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍នោះ។

ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវមានការ អត់ធ្មត់ស្តាប់តាមការ ណែនាំរបស់អាជ្ញាធរ ដែនដី ហើយប្រសិន បើមិនចាំបាច់សូម ប្រជាពលរដ្ឋកុំចេញ ក្រៅផ្ទះឱ្យសោះ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាយើងទទួល រងគ្រោះនៃការរីករាល នៃជំងឺកូវីដ១៩ ត្រូវបានបិទខ្ទប់មិន អនុញ្ញាតឱ្យចេញ-ចូលពីផ្ទះ ជាការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតដែលជានិច្ច កាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ លំបាករបស់ប្រជាពល រដ្ឋគ្រប់ពេលវេលាគ្រប់ ទីកន្លែងទាំងអស់ ហើយបានជំរុញឱ្យ ក្រុមការងារគ្រប់ជាន់ ថ្នាក់ចុះចែកស្បៀងអាហារ ជាបន្ទាន់ដោយមិនទុក ឱ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់អត់អាហារ បរិភោគនោះទេ។

ឯកឧត្តមអភិបាលខេត្ដ ក៏សូមឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ ចូលរួមសហការជាមួយ អាជ្ញាធរកងកម្លាំង មានសមត្ថកិច្ចទាំង អស់ដើម្បីទប់ស្កាត់ផ្តាច់ ឫសគស់ឱ្យបាននូវការ រីករាលដាលនៃជំងឺកូវីដ ១៩ដ៍កាចសាហាវនេះ។

ឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋជាពិ សេសបងប្អូនទាំងអស់ ដែលរស់នៅតំបន់ បិទខ្ទប់សូមចូលរួមធ្វើ អនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តន៍ឱ្យ បាននូវវិធានការ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចក្រសួងសុខា ភិបាលក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃ នឹងសាប៊ូ អាល់កុល ឬជែលត្រូវរក្សាគម្លាត បុគ្គលកុំទៅចូលក្នុងចំណោម មនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក។

សូមបញ្ជាក់ថា អំណោយរបស់សម្តេច ត្រូវបានចែកប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ចំនួន៣ភូមិ ភូមិក្បាលស្ពាន១ចំនួន ៥៥គ្រួសារ ,ភូមិក្បាលស្ពាន ២ចំនួន១១៧គ្រួសារ និង ភូមិសាមគ្គីមានជ័យ ១៧គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ៕