ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញសួរសុខទក្ខប្រជាពលរដ្ឋចំនួន ២ ភូមិ នៅឃុំកញ្ចាំ ស្រុកពារាំង

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានអញ្ជើញផ្តល់ សម្ភារៈនិងថវិកាជូន ភូមិចំនួន០២ នៅឃុំកញ្ចាំ ស្រុកពារាំង ដើម្បីសម្រាប់ដំណើរការ ការឃោសនាផ្សព្វផ្សាយ ពីវិធានការការ ពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិ បានយល់ដឹង និងអនុវត្តឲ្យបាន ត្រឹមត្រូវគ្រប់ៗគ្នា ។

សម្ភារៈថវិកាប្រគល់ ជូនមានអង្ករចំនួន ២០០គីឡូក្រាម, មីចំនួន ០៤កេះធំ, ទឹកសុទ្ធបាភ្នំចំនួន ១០០ យួរ, ត្រីខចំនួន ០២កេះធំ, ទឹកត្រីចំនួន ២០យួរ, ទឹកស៊ីអ៊ីវចំនួន ២០ យួរ, ម៉ាសចំនួន ៥០ប្រអប់, ថវិកាសម្រាប់មួយភូមិ ១,០០០,០០០រៀល សរុបចំណាយរួមចំនួន ៥,៧២០,០០០រៀល។