ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យមើល ទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្ន កឆ្លងជំងឺកូវីដ១៩ នៅសាលាវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្រុកស្ទោង

(​កំពង់ធំ​): នា​ព្រឹក​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង ក្រុមការងារ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ មើល​ទីតាំង​ដែល​ត្រៀម សម្រាប់​ទុកដាក់ ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​សាលា​វិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ បាន​ជម្រុញ​ដល់​ក្រុមការងា រ​ទាំងអស់​ត្រូវ​ខិតខំ​រួមគ្នា ​រៀបចំ​កន្លែង​ស្នាក់នៅ​ របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ត្រូវ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅទីនេះ​ឲ្យ​បាន​សមរម្យ ព្រមទាំង​ធ្វើការ​ ផ្សព្វផ្សាយ​នូវ​វិធានការ បី​ការពារ និង​បី​កុំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អនុវត្តតាម​ការណែនាំ រ​បស់​ក្រសួងសុខាភិបាល ជា​វិធី​ការពារ​ដ៏​មាន ​ប្រសិទ្ធភាព​បំផុត ​ក្នុងសម័យ​កូ​វីដ ១៩ ។

​ទន្ទឹមនឹង​នោះដែរ​ឯក​ឧ​ត្ត​ម ​បាន​បន្តដំណើរ​ចុះទៅ ​ត្រួតពិនិត្យ​អំពី​ស្ថានភាព ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ស្ទោង ថែមទៀត​៕