អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការអនុវត្ដវិជ្ជាជីវៈនៅកម្ពុជាក្នុងវិបត្ដិនៃការរីករាលដាលជំងឺកូវីដ១៩ គឺនៅតែប្រព្រឹត្ដទៅក្នុងស្ថានភាព បរិយាកាសល្អជាប្រក្រតី

(ភ្នំពេញ)៖ ឯកឧត្ដម មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ​ក្រសួង​ព័ត៌មាន​បាន ​គូសបញ្ជាក់ថា ការ​អនុវត្ដ​វិជ្ជាជីវៈ​ សារព័ត៌មាន​ក្នុង ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុងអំឡុង ពេល​នៃ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩ គឺ​នៅតែ​ប្រ​ព្រឹ​ត្ដ ទៅ​ក្នុងស្ថានភាព បរិយាកាស​ ល្អជា​ប្រក្រតី ដែល​អាច​អនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​បានផ្ដល់ និង​ទទួល​ព័ត៌មាន​ ទៅវិញទៅមក ចែករំលែក​នូវ​ដំណឹង ក៏ដូចជា​ព្រឹ​ត្ដិ​ការណ៍ និង​ព័ត៌មាន​ផ្សេងៗ​ជូន​ដល់​ សាធារណជន ​នៅ​ទូទាំង​ព្រះរាជា ណាចក្រ​កម្ពុជា​។

ការគូសបញ្ជាក់​របស់ ​អ្នកនាំពាក្យ ​ក្រសួង​ព័ត៌មាន​នេះ បានធ្វើ​ឡើង នៅក្នុង​វេទិកា​ផ្សាយ​ពិសេស ស្តីពី​សកម្មភាព និង​លទ្ធផល​នៃ​ការ អនុវត្ត​របស់​ក្រសួង​ស្ថាប័ន ​ពាក់ព័ន្ធ​នឹង​ការទប់ ស្កាត់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស និង​ក្នុង​ទិវា​សេរីភាព​ សារព័ត៌មាន​ពិភពលោក តាម​ទូរទស្សន៍​ជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា​ឆ្នាំ​២០២១​។​

ឯកឧត្ដម មាស សុ​ភ័​ណ្ឌ បាន​អះអាងថា “​នាពេល​បច្ចុប្បន្ននេះ ខ្ញុំ​ក៏​សូមបញ្ជាក់ថា បើទោះបី​ស្ថិតក្នុង ​វិបត្ដិ​នៃ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ប៉ុន្ដែ​យើង​សង្កេត ឃើញ​ជារួម​ថា ការ​អនុវត្ដ​វិជ្ជាជីវៈ ​នៅ​កម្ពុជា នៅតែ​ប្រ​ព្រឹ​ត្ដ ទៅ​ក្នុងស្ថានភាព បរិយាកាស​ល្អ ជា​ប្រក្រតី ដែល​អាច​អនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ  និង​អ្នកសារព័ត៌មាន ​បានផ្ដល់ និង​ទទួល​ព័ត៌មាន ​ទៅវិញទៅមក ចែករំលែក​នូវ​ដំណឹង ក៏ដូចជា​ព្រឹ​ត្ដិ​ការណ៍ និង​ព័ត៌មាន​ផ្សេងៗ ​ជូន​ដល់​សាធារណជន​ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​”​។

ឯកឧត្ដម​បាន​បន្ដថា ដើម្បី​ធានាបាន​នូវ​ ការលើកកម្ពស់​សិទ្ធិ សេរីភាព​សារព័ត៌មាន ក៏ដូចជា​ការបំពេញ​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន ​ប្រកបដោយ​ប្រក្រតីភាព ​នៅ​កម្ពុជា​ក្នុង​វិបត្ដិ​កូ​វីដ​១៩​ នេះ រាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់​ចេញ​នូវ​យន្ដ ការ​សំខាន់​ចំនួន​ពីរ ដោយ​ទី​១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ក្រុម​អ្នក សារព័ត៌មាន​ជា​ក្រុម​អាទិភាព ​ក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់ សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ពុំ​គិតថ្លៃ​។

ទន្ទឹមនេះ បើ​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ក្រសួង​ព័ត៌មាន​បាន​សម្រប សម្រួល​ជាមួយ ​ក្រសួងសុខាភិបាល ​ផ្ដល់​ការចាក់​វ៉ាក់សាំង​ដោយ ឥតគិតថ្លៃ​ដល់​អ្នក សារព័ត៌មាន និង​អ្នកធ្វើការ​ ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​បាន​ជាង ៥ ០០០ នាក់​។

ទី​២ ទាក់ទង​នឹង​ការ បំពេញ​ការងារ និង​ធានា​ប្រក្រតីភាព ​នៃ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ របស់​អ្នកសារព័ត៌មាន​នោះ ក្រសួង​ព័ត៌មាន​ក៏​បាន ចេញ​លិខិតបញ្ជាក់​ការ ធ្វើដំណើរ​របស់​អ្នក សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ  ដើម្បី​អាច​ចូល​ យក​ព័ត៌មាន​បាន​ នៅក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​មួយចំនួន​ ដែល​ត្រូវបាន​ហាមឃាត់ ដើម្បី​ធានាថា បងប្អូន​អ្នកសារព័ត៌មាន ​នៅតែ​អាចបំពេញ​ ការងារ​តាម​វិជ្ជាជីវៈ ​របស់ខ្លួន​បាន​ដូច ​ប្រក្រតីភាព​។

​ពាក់ព័ន្ធ​នឹង​ការបំពេញ ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល ​ដាក់ចេញ​ដោយ​រាជ រដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​ដែនដី ក្នុងនាម​ក្រសួង​ព័ត៌មាន ឯកឧត្ដម​ក៏​សូម​អំពាវនាវ ក៏ដូចជា​ស្នើសុំ​ដល់ ​អ្នកសារព័ត៌មាន ​ទាំងអស់ គួរ​ធ្វើយ៉ាងណា​គោរព ​ឱ្យបាន​តាម​សារាចរ​ ណែនាំ​របស់​រាជ រដ្ឋាភិបាល និង​គោលការណ៍​ណែ នាំ​នានា​របស់​ស្ថាប័ន ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើយ៉ាងណា ​ចូលរួមចំណែក ក្នុងការ​កាត់ផ្ដាច់ ​ការ​រីក​រាលដាល​នៃ ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹ​ត្ដិ​ការណ៍​ សហគមន៍​២០ ត្រូវបាន​បិទ​បញ្ចប់ ​ឱ្យបាន​ឆាប់រហ័ស​។​

​ឯកឧត្ដម មាស សុ​ភ័​ណ្ឌ បាន​បន្ថែមថា “​តែ​ទោះបី​យ៉ាង ណាក៏ដោយ ស្ថិតក្នុង​ស្ថានភាព​នា ពេល​បច្ចុប្បន្ននេះ ខ្ញុំ​ក៏​សូម​ទាមទារ​ការ ចូលរួមរ​បស់​អ្នក សារព័ត៌មាន​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ គោរព​នូវ​ សារាចរ​ណែនាំ និង​វិធានការ​ផ្សេងៗ​ ដែល​បានដាក់​ចេញ​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​ក្រសួងសុខាភិបាល ជាពិសេស​អនុវត្ដ​ន៍ ​នូវ​វិធានការ ៣ កុំ ៣ ការពារ ដើម្បី​ជា​ប្រយោជន៍ ​ក្នុងការ​ធានាបាន​នូវ​ការ ការពារ​ដល់​សុខភាព ​ក៏ដូចជា​ការបំពេញ​ការងា​រ ​របស់​អ្នកសារព័ត៌មាន​ យើង​ផងដែរ​”៕​