ក្មេងប្រុសសវ័យជំទង់ម្នាក់ កើតជម្ងឺស្កន់បានបបួល ក្មេងប្រុសម្នាក់ទៀត ទៅលេងទឹកក្មេងប្រុសទំទង់ បានលង់ទឹកស្លាប់ចំណែក ក្មេងប្រុសម្នាក់ទៀតបានត្រឹម ឈរមើលមិនហ៊ានជួយ

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសវ័យជំទង់ម្នាក់ កើតជម្ងឺស្កន់បាន បបួលក្មេងប្រុសម្នាក់ទៀត ទៅលេងទឹកជាមួយគ្នា អកុសលក្មេងប្រុសនោះ ពេលកំពុងលេងទឹក យ៉ាងសប្បាយស្រាប់តែ ជម្ងឺស្កន់រើឡើងបណ្តាល ឲ្យប្រកាប់ស្លាប់នៅក្នុង ទឹកចំណែកក្មេងប្រុស ម្នាក់ទៀតបានត្រឹម តែឈរមើល។

ក្មេងប្រុសវ័យជំទង់ នេះស្លាប់នៅចន្លោះ ពីម៉ោង៤រសៀល ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ នៅចំណុចទឹក អាងផ្គាំខាងកើតចម្ងាយ ១០ម៉ែត្រពីភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូកដ្ឋានបាន ប្រាប់ឲ្យដឹងថាជនរង គ្រោះ១មានឈ្មោះ ឡន មាន ភេទ ប្រុសអាយុ១៤ឆ្នាំបានលង់ទឹកស្លាប់រ ស់នៅភូមិឃុំ កើតហេតុខាងលើ ព្រោះមានជម្ងឺស្កន់ជ្រូក ២ឈ្មោះ សែង សឺ ភេទ ប្រុសអាយុ៦ឆ្នាំរួមដំណើរ ទៅលេងទឹក រស់នៅភូមិឃុំជាមួយគ្នា ។

នគរបាលមូកដ្ឋានបាន ប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ក្មេងប្រុសរងគ្រោះបាន បបួលក្មេងប្រុសម្នាក់ ទៀតនៅផ្ទះជិតគ្នាទៅ លេងទឹកនៅចំណុច ទឹកអាងផ្គាំខាងកើតចម្ងាយ ១០ម៉ែត្រពីភូមិផ្គាំ ក្រោយពីទៅដល់ អាងទឹកហើយបាន ចុះលេងទឹកទាំង២នាក់ មួយសន្ទុះក្រោយមកស្រាប់ តែក្មេងប្រុសម្នាក់ ជម្ងឺស្កន់រើឡើងប្រកាច់ ពេញទឹកក្មេងប្រុសមក ជាមួយមិនអាចជួយ បានក៏ដាច់ខ្យល់ ស្លាប់តែម្តង។

នគរបាលមូកដ្ឋានបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាមូលហេតុក្មេងប្រុស លង់ទឹកស្លាប់នោះគឺមក ពីជម្ងឺស្កន់ជ្រូកជា យូមកហើយទៅលេង ទឹកជម្ងឺរើឡើងបណ្តាល ឲ្យលង់ទឹកតែម្តង។

កំលាំងសមត្ថកិច្ចបានចុះ ដល់កន្លែងកើតហេតុពិនិត្យ សពដោយពុំមានស្លាក ស្នាមអ្វីនៅលើខ្លួន សមត្ថកិច្ចបានធ្វើការ សន្និដ្ឋានថាសពនេះ ពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន ក្រោយមកកម្លាំង ជំនាញពិនិត្យហើយ បានប្រគល់សពជូនក្រុម គ្រួសាធ្វើបុណ្យ តាមប្រពៃណី៕ ដោយ៨៩