ថវិកាសប្បុរសជន ចូលរួមបរិច្ចាកលុយ តិចតួចបំផុតដល់ សាខាកាកបាទ ក្រហមខេត្តបន្ទាយ មានជ័យក្នុងឱកាស ខួបលើកទី១៥៨

(ខេត្តបន្ទាយមានជ័យ)​៖ នៅព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២១នេះក្នុងសាលប្រជុំ ខេត្តបន្ទាយមានជ័យ គេសង្កេតឃើញមាន ថវិកាសប្បុរសជនបាន ចូលរួមបរិច្ចាកលុយតិចតួច បំផុតដល់សាខាកាក បាទក្រហមខេត្ត បន្ទាយមានជ័យក្នុង ឱកាសខួបលើកទី១៥៨ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភាសម័យកូវីដ.១៩នេះ។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ សាខាកាកបាទក្រហមខេត្ត បានទទួលថវិកាពី សប្បុរសជន អាជីវករមួយចំនួនមក ពីស្រុកមង្គលបូរី។

ក្នុងនោះលោកអ៊ុំ រាត្រីបានអរគុណដល់ សប្បុរសជនដែលបាន បរិច្ចាកថវិកា ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពការងារ មនុស្សធម៍កាកបាទក្រហម។

លោកអ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀត ថាខេត្តបន្ទាយមានជ័យ ឆ្នាំ ២០២០កន្លងទៅនេះ បានជួបប្រទះគ្រោះ ធម្មជាតិ២ធំៗ ១ជួបប្រទះនិង ជម្ងឺ.កូវីដ.១៩ និង២គឺ គ្រោះធម្មជាតិ លិចលង់ផ្ទះសម្បែង  ហេដ្ឋារចនាសម្ព័ន្ធ និងស្លាប់មនុស្សទៀត ចំណែកជម្ងឺកូវីដ.១៩នេះអូស បន្លាយដល់ឆ្នាំ២០២១ នេះទៀត។

គួបញ្ជាក់ផងដែរថាតាម សេចក្តីជូនដំណឹង​រប​ស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ជម្រាបជូន​សា​ធាណ​ជន  អំពី​លទ្ធផល​នៃ​ការវិភាគ វត្ថុ​សំណាក​រក មេរោគ​កូ​វវីដ.១៩ កន្លងមក គឺ​ ១ គិតពី​ថ្ងៃទី​២៥ ដល់ ២៩ ខែមេសា មាន ២៤៤ នាក់​ ថ្ងៃទី​២៩ ខែមេសា មាន ៣៦ នាក់​ ថ្ងៃទី​៣០ ខែមេសា មាន៣៥ នាក់ និង​លទ្ធផល​ពី ​ឧបករណ៍​តេស្ត រហ័ស ថ្ងៃទី​១ ខែឧសភា បឋម​មាន ៦២​នាក់ និង​ថ្ងៃទី​២ ឧសភាបឋម​មាន ៥១ នាក់ ក្នុងនោះមន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យមាន កន្លែងព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែល​បានរៀបចំ ចំនួន ៩ កន្លែង ។

សព្វថ្ងៃនេះសាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ មានក្រុមការងារ ប្រចាំការ ដើម្បីរង់ចាំ ទទួលថវិកាពី បណ្តារអង្គភាពរដ្ឋ វិស័យឯកជន ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋនៅ សាលាខេត្តជារៀងរាល់ ថ្ងៃពេលម៉ោងធ្វើការ៕ ដោយ៨៩