មន្ត្រីកងរាជអាវុធហត្ថ១នាក់ ដែលប្រើអំពើហឹង្សាទៅ លើអតីតភរិយាដែល រត់គេចខ្លួនមួយបានសប្តាហ៍ត្រូវចាប់បានហើយពេលនេះ???

(ខេត្តកំពង់ធំ)៖ ជនសង្ស័យជាមន្ត្រី អាវុធហត្ថម្នាក់ដែល ប្រើអំពើហឹង្សាបង្ករ អោយរបួសស្នាមដល់ អតីតភរិយា របស់ខ្លួនដែលទើប និងលែងលះគ្នានិងបាន រត់គេចខ្លួននោះ ត្រូវបានកម្លាំងកង រាជអាវុធហត្ថខេត្ត កំពងធំសហការជាមួយ កម្លាំងអាវុធខណ្ឌ ឫស្សីកែវរាធានី ភ្នំពេញបានធ្វើការ ស្រាវជ្រាវនិងឃាត់ ខ្លួនបានហើយកាល ពីព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១  វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ មានឈ្មោះ ស៊្រុន ពេជ្ររស្មី ភេទប្រុសអាយុ៣៦ឆ្នាំ មានមុខងារជាមន្ត្រី កងរាជអាវុធហត្ថបំរើ ការងារនៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសណ្តាន់។

ជនសង្ស័យក្រោយពី កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌ ឫស្សីកែវឃាត់ខ្លួន និងបានប្រគល់ ជូនលោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ចារការងនៃកង រាជអាវុធហត្តខេត្តកំពងធំ ដើម្បីនាំខ្លួនមកកាន់ទីបញ្ជាការដ្ឋាន ខេត្តកំពង់ធំដើម្បី អនុវត្តន៍ទៅតាម នីតិវិច្បាប់។

ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានបញ្ជាក់ នាពេលកន្លងមកថា បុគ្គលណាដែលប្រព្រឹត្ត ខុសច្បាប់ គឺមិនអាចអត់ឱន ឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវ និងចាប់ខ្លួនអោយបាន ដើម្បីយកមក អនុវត្តន៍ និងផ្ដទ្ទាទោសតាមផ្លូវ ច្បាប់ឲ្យខាងតែបាន។

សូមរំលឹកផងដែរថា ជនសង្ស័យខាងលើ បានប្រើប្រាស់អំពោះ ហឹង្សាលើអតីតភរិយា របស់ខ្លួនដែល ទើបនិងលែងលះ គ្នាតាមប្រព័ន្ធតុលាការ បណ្តាលអោយ ជនរងគ្រោះ រងរបួសធ្ងន់កាល ពីព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជនរងគ្រោះ រងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិតនិង ដៃផ្នែកខាងស្ដាំចំនួន២កាំបិតព្រមទាំងកញ្ចឹង ក ផ្នែកខាងក្រោយ ចំនួន១កាំបិតផងដែរ។

ភ្លាមៗនោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនិង សាចញាតិបានបញ្ជូនខ្លួន ទៅព្យាលបាលនៅមណ្ឌល សុខភាពស្រុកសណ្ដាន់ ចំណែកជនសង្ស័យ រត់គេចខ្លួនហើយត្រូវបាន កម្លាំងមូលដ្ឋានកង រាជអាវុធហត្តស្រុកសណ្ដាន់ កំពុងស្វែងរកតាម ចាប់ខ្លួនផងដែរ៕