លោកវរសេនីយ៍ត្រី ជឹម សំអាតនាំយកអំណោយ រួមទាំងថវិការមិត្តរួម អាវុធមកប្រគល់ជូន លោកនាយចំណង់ សុខ យឺនដែលភរិយាជួបគ្រោះ ថ្នាក់ចរាចរណ៍និង កំពុងសម្រាកនៅ មន្ទីពេទ្យបង្អែក ស្រុសំពៅលូន

(ខេត្តបាត់ដំបង)៖ កាលពីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១​ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនា តូចថ្មើរជើងលេខ៥១១ បានចាត់អោយលោក វរសេនីត្រី ជឹមសំអាត ជំនួយការ ដឹកនាំកម្លាំងក្រោម ឳវាចំនួន៥នាក់ បាននាំយកថវិការមិត្ត រួមអាវុធយកមក ប្រគល់ជូនគ្រួសារ លោកនាយ ចំណង់ សុខ យឺន មេបញ្ជាការខបញ្ជូនសារ ដែលប្រពន្ធរបស់លោក ជួបគ្រោះថ្នាក់ ចរាចរណ៍និង កំពុងសម្រាកព្យាបាលជំងឺ។

ថវិការរួមអាវុធដែល លោកវរសេនីត្រីជឹមសំអាត យកមកប្រគល់ជូន គ្រួសារលោកនាយ ចំណង់ សុខ យឺន រួមមាន ថវិការចំនួន ២០០០០០រៀល (ម្ភៃម៉ឺនរៀល) ទឹកសុទ្ធជំនួន១០យួរ ទឹកផ្លែឈើ ចំរុះចំនួន១កេះ និងទឹកដោះគោឆៅ ចំនួន២ដុំផងដែរ។

សូមបញ្ជាក់ផងដែរ ថាភរិយាលោក នាយចំណង់ សុខ យឺនបានជួបគ្រោះថ្នាក់ ចរាចរណ៍បណ្តាល អោយរងរបួស ស្រាលកាលពី ថ្ងៃទី០២ខែឧសភាឆ្នាំ ២០២១នៅចំណុច ភូមិកណ្តាលឃុំអូរ ស្រឡៅស្រុកម៉ាឡៃ ខេត្តបន្ទាុមានជ័យ និងកំពុងសំរាកព្យាបាល ជំងឺនៅមន្ទីពេទ្យ បង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ៕