សមត្ថកិច្ចជំនាញនៃមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន បង្ក្រាបករណីជួញ ដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូស គ្រឿងញៀនជិត ១ គីឡូក្រាម

(ខេត្តកំពុងស្ពឺ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹក នាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី២៧ ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង១០និង២៥នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ  សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក( ជាវ វណ្ណា) នាយការិយាល័យ (ក៥) ចូលរួមសហការជា មួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកា សម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាប ជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ទី១ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ ទី២ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរនិងទី៣ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិងដក ហូតបានវត្ថុតាងរួមមាន ម្សៅសសង្ស័យ មេតំហ្វេតាមីន (ICE)ចំនួន០១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានសម្តកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕ ដោយ លោក ហៀរឡុង