អាជ្ញាធរនិងសមត្ថកិច្ច ស្រុកកំពង់ត្រាច ចុះមកបិទខ្ទប់នៅ បរិវេណកាសុីណូ សុខគឹមម៉េង តន់ហន់ ខណៈរក ឃើញអ្នកលេង ល្បែង៤នាក់មាន វិជ្ជមានកូវីដ១៩

(ខេត្តកំពត)៖ អាជ្ញាធរនិងសមត្ថកិច្ច ស្រុកកំពង់ត្រាច ដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះ ទៅបិទខ្ទប់នៅ បរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេ ភាគីតន់ហន់​ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបានរក ឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៅក្នុងកាសុីណូ សុខគឹមម៉េង(តន់ហន់) កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ដោយអាជ្ញាធរ បានបិទខ្ទប់មនុស្ស ក្នុងកាសុីណូដើម្បី រង់ចាំជំនាញមកពិនិត្យ។

ដោយឡែកចំពោះអ្នក ពាក់ព័ន្ធជាច្រើន នាក់ទៀត កម្លាំងសមត្ថកិច្ច បានយកខ្សែហ៊ុមព័ទ្ទ លំនៅដ្ឋានដែលនៅក្បែរ បរិវេណកាសុីណូ ដើម្បីរង់ចាំក្រុម គ្រូពេទ្យមកពិនិត្យ យកសំណាក៕ ដោយលោក សេង ណារិទ្ធ