រដ្ឋបាលខេត្តកំពត សម្រេចបិទផ្អាកអាជីវកម្ម កាសុីណូ តាមបណ្តាច្រកទ្វារ ព្រំដែននៃខេត្តកំពត ខណៈមានជំងឺកូវីដ-១៩ រាតត្បាតដ៏កំហុគ

(ខេត្តកំពត)៖ បន្ទាប់ពីមានករណី មនុស្សឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់ នៅក្នុងតំបន់ ភូមិសាស្ត្រខេត្តកំពត ពិសេសភូមិសាស្ត្រ ច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចបិទផ្អាក អាជីវកម្ម កាសុីណូនានា ដែលស្ថិតក្នុង ច្រកទ្វារព្រំដែន ដូចជាកាសុីណូ ស្ថិតនៅច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ ត្រាចមួយកន្លែង និងកាសុីណូចំនួន២កន្លែងទៀត ស្ថិតនៅច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមជម្រាបដែរថា ការបិទផ្អាកអាជីកម្ម កាសុីណូ ចំនួន២ ស្ថិតនៅច្រកទ្វារ ព្រំដែនអន្តរជាតិ ព្រែកចាក  និងមួយកន្លែងទៀត នៅច្រកទ្វារព្រំដែន ទ្វេភាគី(តន់ហន់) យ៉ាងតក់ក្រហល់បែបនេះ បន្ទាប់ពីជំនាញសុខាភិបាល បានរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅក្នុងកាសុីណូមួយ មានយីហោ សុខគីមម៉េង ដែលស្ថិតក្នុងច្រក ទ្វារទ្វេឹភាគី(តន់ហន់) ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានជូនដំណឹងឲ្យ អាជ្ញាធរដែនដីបិទ​ ផ្អាកការលក់ដូរ ផ្សារព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕ ដោយលោក សេង ណារិទ្ធ