ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១២២គ្រួសារ នៅស្រុកបន្ទាយមាស ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពល រដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១២២គ្រួសារ នៅស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជេីញ ចូលរួម​មាន លោក លោកស្រី សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។ ពិធីនេះ ប្រារព្ធធ្វើនៅបរិវេណវត្ត ប្រាង្គសុវណ្ណ ស្រុកបន្ទាយមាស។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហាប្រឈម នានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែល ទុកចោលឲ្យប្រជា ពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ ស្បៀងអាហារ និងមិនមានការដោះ ស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែល បានចែកជូន ប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាក ខ្វះខាតរបស់បងប្អូន បានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹកអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបាន ខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវ ការអនុវត្តវិធានការ ៣ការពារ(ពាក់ម៉ាស នៅគ្រប់ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គមចាប់ ពីមួយម៉ែត្រកន្លះ ឡើងទៅ)  និង ៣កុំ(កុំចូល ទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំចូលទៅកន្លែង មានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូល រួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

ចំពោះអំណោយកាកបាទ ក្រហមដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺចែកជូនដល់ប្រជា ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១២២គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាក បាទក្រហម នគរបាល កងរាជអាវុធហត្ថ  និងប្រជាការពារ សរុបចំនួន៤៥ម៉ឺនរៀល៕ ដោយលោក សេង ណារិទ្ធ