ដេីមកញ្ឆាចំនួន៥២គុម្ព ត្រូវបានសមត្ថកិច្ចនគរ បាលស្រុកដកបំផ្លាញចោល រីឯអ្នកដាំកញ្ឆា ត្រូវបានធ្វេីកិច្ចសន្យា អប់រំណែនាំឱ្យបញ្ឈប់ ការដាំដុះបន្តទៀតទេ???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៩​ខែ​ ឧសភា​ឆ្នាំ​២០២១ វេលាម៉ោង​០៩​និង០០នាទី នៅចំណុចក្រុមទី០២ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ អនុវត្តតាម​យោបល់ ដឹកនាំរបស់លោក ឧត្តមសេនីយ៍​ទោ​ សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន ​នគរ​បា​លខេត្តបាត់ដំបង​ រួមទាំងយោបល់ លោកឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារ ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក ​ឡុង​ យោធាវីរៈ​ អធិការនគរបាល ស្រុក​ឯកភ្នំ​ បានដឹក​នាំក​ម្លាំងផ្នែ កប្រឆាំងគ្រឿងញៀននៃ អធិ​ការ​ដ្ឋាននគរបាល ស្រុក​ឯកភ្នំរួមជាមួយ កម្លាំងផ្នែកព្រហ្មទណ្ឌ  កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកហ្លួង និងកម្លាំងប្រជាការពារ បានចុះបង្រ្កាបករណី ដាំដុះកញ្ឆាខុសច្បាប់ និងបានកាប់បំផ្លាញ ដំណាំកញ្ឆានៅ ចំណុចខាងលើស រុបចំនួន៥២គុម្ព​ ដែលឈ្មោះ​កាន់ សាញ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅខាងលេីជាអ្នកដាំ។

បន្ទាប់ពីដកបំផ្លាញ ចោលដេីមកញ្ឆា នេះឈ្មោះ​ កាន់​ សាញ​ បានប្រាប់សមត្ថកិច្ច នគរបាលថា​ រូបគាត់បានដាំដេីម ក​ញ្ឆានេះសម្រាប់ ប្រេីប្រាស់​ ដែលមានអ្នកជិត ខាងផ្សេងទៀត​ នៅក្នុងភូមិ​បានប្រេី​ដែរ តែ​ទោះជាយ៉ាងនេះក្តី ​សម​ត្ថកិច្ចបានធ្វេីកិច្ច សន្យាអប់រំណែនាំ​ និងឱ្យគាត់​បញ្ឈប់ សកម្មភាពដាំដុះនេះបន្តទៀត​ និងអនុញ្ញាតឱ្យគាត់ វិលត្រឡប់ទៅ លំនៅដ្ឋានវិញ៕