រដ្ឋបាលខេត្តកំពត ចេញសេចក្តីសម្រេច ស្តីពីអនុវត្តវិធានការ រដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត

(ខេត្តកំពត)៖ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត រដ្ឋបាលខេត្ត បានចេញ សេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការ រដ្ឋបាលបណ្តោះអាសន្ន។

សេចក្តីសម្រេចនេះ បានធ្វើឡើងស្របពេល ខេត្តកំពតបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ អំឡុងពេល ៣ថ្ងៃបន្តបន្ទាប់ ​រហូតដល់១៦៨នាក់ ខណៈអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជា ច្រើននាក់ទៀត កំពុងសម្រាក ធ្វើចត្តាឡីស័ក។

សេចក្តីសម្រេច ក៏តម្រូវឲ្យគ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វា ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវផ្អាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ ព្រមទាំងបិទការធ្វើដំណើរ ឆ្លងកាត់ ដោយគិតចាប់ពីចន្លោះម៉ោង(២០)រហូតដល់ម៉ោង៥ទៀបភ្លឺ  ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ

(សូមអានព័ត៌មានលម្អិតក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពត)