រដ្ឋបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ជំងឺកូវីត១៩ ក្នុងសហគមន៍

(ខេត្តកំពត)៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត បានចូលរួមការទទួល អំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងអាជីវករ ដែលបាននាំយក មកប្រគល់ជូន រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមបង្ការទប់ ស្កាត់នៃការឆ្លងរីករាល ដាលជំងឺកូវីត១៩ក្នុង សហគមន៍ ជាពិសេស​ក្នុងអំឡុង ពេល​នៃ​ការផ្ទុះ​ឆ្លង ​ជំងឺ​កូ​វីដ​១៩ ក្នុងខេត្តកំពតថ្មីៗនេះ។

អំណោយរបស់ សប្បុរសជនក្នុង នោះរួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកង យុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានជូនឧបករណ៍ ធ្វើតេស្តរហ័ស កូវីដ១៩ចំនួន៣០០០ដើម ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា  ជូនឧបករណ៍ធ្វើ តេស្តរហ័សកូវីដ១៩ ចំនួន៤៥០ដើម និងថ្នាំពេទ្យចំនួន៤០០ប្រអប់ ឯកឧត្តមកិត្តិ សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានជូនថ្នាំពេទ្យ ១០០ប្រអប់ និងទឹកអាកុលចំនួន ៧កានស្មើនឹង២១០លីត្រ លោកស្រី សុខ ងីម និង លោក ឈៀវ ប៊ុនស៊ឺ ជូនម៉ាស់៥ម៉ឺនម៉ាស់ និងទឹកអាកុល ចំនួន៥ កានស្មើ នឹង១៥០លីត្រ។

​ក្នុងឱកាស​នោះ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បាន​ថ្លែងអំណរគុណ ​ដល់​ថ្នាក់ដឹកនាំ និងអាជីវករ ក្នុងនោះមាន ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិងសប្បុរសជន ជាអាជីវករ ដែលបាន នាំយកនូវអំណោយ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ថ្នាំពេទ្យនាពេលនេះ គឺជាអំណោយសប្បុរស ធម៌ដ៏ប្រពៃណីក្នុងការ ផ្ដល់ជូនរដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវ ការជាចាំបាច់ ដើម្បីបម្រើសកម្មភាព ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ជាពិសេស​សម្រាប់ ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺកូវីដ១៩ ខេត្តតែងតែមានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដាក់ វិធានការនានាដល់រដ្ឋបាល គ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងជំនាញពាក់ព័ន្ធក្នុង កិច្ចសហការរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ហើយអំណោយទាំងនេះ ឯកឧត្តមនិងបន្ត ប្រគល់ជូនដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងជំនាញពាក់ព័ន្ធ ពិសេសដើម្បីយក ទៅជួយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃតំបន់ ប្រឈមខ្ពស់មួយចំនួន ក្នុងខេត្តផងដែរ។

ក្នុងនាមគណៈ អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមគោរពជូនពរ ដល់ថ្នាក់ដឹកនាំ និងអាជីវករម្ចាស់អំណោយ ដែលបាននាំយក មកប្រគល់ជូនដល់ រដ្ឋបាលខេត្តកំពតនៅ ពេលនេះឱ្យទទួលបាន​នូវ សុខភាព​ល្អ ជោគជ័យ​គ្រប​ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន និងប្រកបអាជីវកម្ម កាន់តែរីកចម្រើនថែមទៀត ចៀសផុតពី​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា៕ ដោយលោក សេង ណារិទ្ធ