ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈ អភិបាល ប្រចាំខែឧសភា ឆ្នាំ២០២១

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ធ្ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម       ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈ អភិបាលខេត្តប្រចាំ ខែឧសភា ឆ្នាំ២០២១ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិ បាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋ បាលខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបី លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ដោយឡែកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom Cloud meeting ។

កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើ៖ ១-សេចក្តីព្រាងរបាយ ការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត  ២-បញ្ជីគម្រោងវិនិយោគជា អាទិភាពដែលគ្រោង ប្រើប្រាស់ថវិកាខេត្ត សម្រាប់កម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤ ៣-ផែនការក្របខណ្ឌ មន្ត្រីសម្រាប់ឆ្នាំ២០២២ ៤-ផែនការកិច្ចការ ការពារសន្តិសុខ សណ្តាបធ្នាប់ និងសុវត្ថិភាព នៅពន្ធាគារខេត្តកំពត ៥-និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ៦-បញ្ហាផ្សេងៗ៕ ដោយលោក សេង ណារិទ្ធ