អភិបាលខេត្តកំពត ចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ ស្កាត់នៃការឆ្លងរីករាល ដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជូនដល់រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត 

(ខេត្តកំពត)៖ កាលពីថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១​ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត ព្រមទាំង ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយករដ្ឋបាលសាលាខេត្ត អញ្ជើញនាំយកអំណោយ សប្បុរសធម៌របស់ ថ្នាក់ដឹកនាំ និងអាជីវករ ចែកជូនរដ្ឋបាលក្រុង ស្រុង មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីក រាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជាពិសេស​ក្នុងអំឡុង ពេល​នៃ​ការផ្ទុះ​ឆ្លង ​ជំងឺ​កូ​វីដ​១៩ ក្នុងខេត្តកំពតថ្មីៗនេះ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា នេះជាអំណោយ សប្បុរសធម៌របស់ ថ្នាក់ដឹកនាំ និងអាជីវករ ក្នុងនោះមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី, ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន, ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិងសប្បុរសជន ជាអាជីវករផ្សេងទៀត ផ្ដល់ជូនរដ្ឋបាលខេត្ត កំពតសម្រាប់ចែកជូន បន្តទៅរដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត  ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ ជាពិសេស​សម្រាប់ជួយ ដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុង ភូមិសាស្ត្រខេត្តកំពត។

អំណោយចែកជូន មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ រដ្ឋបាលក្រុង ស្រុក និងពន្ធនាគារខេត្ត រួមមាន ទី១.មន្ទីរសុខាភិបាលខេត្ត៖ ទទួលបានឧបករណ៌ធ្វើតេស្តរហ័ស កូវីដ-១៩ ចំនួន ៣.៤៥០តេស្ត និងថ្នាំពេទ្យ ៥១០ប្រអប់។ ទី២.មន្ទីរពេទ្យបង្អែកទាំង៥ ក្នុង១មន្ទីរពេទ្យទទួលបាន៖ អាល់កុល ចំនួន២កាន ស្មើនឹង ១០កាន(៣០០លីត្រ) ជែលលាងសម្អាតដៃ ចំនួន១កេស ស្មើនឹង៥កេស (៩០ដប) ម៉ាស់ចំនួន ២កេស ស្មើនឹង១០កេស (២៥,០០០ម៉ាស់) ទឹកខ្ពុលមាត់ ចំនួន៦០ដប ស្មើនឹង៣០០ដប ធុងបាញ់ថ្នាំចំនួន ៣ធុង ស្មើនឹង១៥ធុង ទី៣.រដ្ឋបាលក្រុង ស្រុក ក្នុង១ស្រុក ទទួលបានម៉ាស ចំនួន១កេស ស្មើនឹង៨កេស (២០,០០០ម៉ាស់) ទី៤.ពន្ធនាគារខេត្ត ទទួលបាន អាល់កុលចំនួន២កាន និងម៉ាស់ចំនួន ២កេស ស្មើនឹង ៥,០០០ម៉ាស់៕ ដោយលោក សេង ណារិទ្ធ