ករណីបង្កឲ្យមានការភ្ញាក់ ផ្អើលមួយដោយសារ តែរថយន្តមួយគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង

(ភ្នំពេញ)៖ ករណីអគ្គីភ័យមួយ បង្កឲ្យមានការភ្ញាក់ផ្អើល មួយដោយសារតែ រថយន្តសាំយ៉ុងមួយ គ្រឿងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង គេសង្ស័យថាឆ្លងចរន្ត អគ្គិសនីខណៈ ដែលរថយន្តឈប់ ចូលមួយសន្ទុះ ក៏ផ្ទុះបណ្ដាលឲ្យ មានការឆាបឆេះចេញ ឡេីងបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍនះ តតាមបណ្តោយផ្លូ វវេងស្រេងស្ថិតក្នុ ងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេ បានឃេីញរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ.2S. 48.18 ធ្វេីដំណេីរតាម បណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុច កេីតហេតុក៏បាន ឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមក ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ បងប្អូនប្រជាពលរដ្ឋយក បំពុងពន្លត់អគ្គិភ័យ ជាច្រេីនបំពង់មកពន្លត់ និងរាយការណ៍ទៅ សមត្ថកិច្ចហៅរថយន្ត ពន្លត់អគ្គិភ័យមួយគ្រឿង ផងដែរមកអន្តរាគមន៍ អគ្គិភ័យក៏រលត់ទៅវិញ ដោយឡែករថយន្ត ត្រូវបានអគ្គិភ័យលេប ត្របាក់សល់តែគ្រោងឆ្អឹង តែមិនមានបង្កគ្រោះ ថ្នាក់ដល់មនុស្សឡើយ។

ក្រោយកេីតហេតុដោយ សារតែរថយន្តខាងលើ មិនមានបង្ករប៉ះពាល់ ដល់អ្នកផ្សេង សមត្ថកិច្ចប្រគល់ជូនទៅម្ចាស់វិញ៕