ជនជាតិវៀតណាម ចំនួន៥នាក់ ត្រៀមបណ្ដេញចេញ ពីប្រទេសកម្ពុជា ក្រោយពីសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើការលួចឆ្លងដែន???

(ខេត្តប៉ៃលិន)៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិនបញ្ជូន ជនជាតិវៀតណាម ចំនួន៥.នាក់ ទៅកន្លែងត្រៀមបណ្ដេញ ចេញពីប្រទេសកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយចាប់ខ្លួន បន្ទាប់ពីលួចឆ្លងដែន ដោយខុសច្បាប់កាល ពីពេលកន្លងទៅ។

របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាល ខេត្ដប៉ៃលិន បានបន្តថា ជនជាតិវៀតណាម ទាំង៥នាក់នេះ បានលួចឆ្លងដែនចូលមក កម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងខេត្តស្វាយរៀង ហើយត្រូវបានកម្លាំង សមត្ថកិច្ចចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានឲ្យដឹងថា ជនជាតិវៀតណាមនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តា ឡីស័កកម្រិត១ នៅផ្ទះសំណាក់ភ្នំយ៉ាត ស្ថិតក្នុង ភូមិតាង៉ែន.លើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នពួកគេ ត្រូវបានបញ្ជូនទៅ ស្នាក់ការត្រៀមបណ្ដេញចេញ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៅខេត្តសៀមរាប៕