លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបតំបន់ប្រតិបត្តិការសឹករង បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា  ជូនដល់ នាយទាហាន​នាយទាហានរង​ និងពលទាហាន???

(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការ​សឹករង ​បាត់ដំបង​ បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្រ្តី​នៃព្រះ រាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ នាយទាហាន​នាយ ទាហានរង​ និងពលទាហាន ចំណុះ ទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងបាត់ដំបង។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ហួមខ្វែក មេបញ្ជាការ ព្រមទាំងយោធិន ទាំងអស់ សូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជា ទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ រាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ តែងតែឧបត្ថម្ភអាវភ្លៀង សម្រាប់ប្រើប្រាស់ ជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា​ ហើយនៅរដូវរងា សម្ដេចតែងតែផ្ដល់ នូវអាវរងា សម្រាប់ជូនយោធិន​ និងក្រុមគ្រួសារប្រើប្រាស់ ឲ្យបងប្អូនយើងមាន លទ្ធភាពគ្រប់គ្រាន់ក្នុង ការថែរក្សាសុខភាព  ដើម្បីបំពេញភារកិច្ច បម្រើជាតិនិង ប្រជាជនផងដែរ អរគុណសន្តិភាព៕