រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ លួចដឹកឈើប្រណិត ពេញ១រថយន្តដល់ពេល បែកការបើកទំលាក់ ទឹកអាវុធហត្ថស្ទូចយក មកដាក់កន្លែបើកមើល សុទ្ធតែប្រណិត

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងបានលួចដឹកឈើ ប្រណិតពេញ១រថយន្ត ដល់ពេលបែកការបើក ទំលាក់ទឹកអាវុធហត្ថ ស្ទូចយកមកដាក់ កន្លែបើកទ្វារមើល សុទ្ធតែឈើប្រណិត នៅវេលាម៉ោង៩យប់នៅ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១។

ការបាប់រថយន្តដឹកឈើ នេះបានអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ មេបញ្ជាការកងរាជ អាវុធហត្ថ ស្រុកព្រះនេត្រព្រះបាន ដឹកនាំកំលាំង១ក្រុម សហការជាមួយគយចល័ត បានធ្វើសកម្មភាពបង្ក្រាប លើរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថា លួចដឹកទំនិញគេចពន្ធ ចេញពីក្រុងសិរីសោភ័ណ ឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ លុះបើកមកដល់ចំណុច ស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែម្ចាស់រថយន្ត បានបើកត្រឡប់ក្រោយមក ដល់ចំណុចខាង កើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏ បានបើករថយន្តទំលាក់ ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្ត រត់គេចខ្លួនបាត់។

អាវុធហត្ថបានបញ្ជាក់ ឲ្យដឹងទៀតថាពេល នោះសមត្ថកិច្ចស្ទូច រថយន្តយកមកដាក់ កន្លែងអាវុធហត្ថ បើកទ្វាររថយន្តមើល ឃើញសុទ្ធតែឈើ ប្រណិតប្រភេទធ្នង់ ចំនួន៩បន្ទះ ស្មើនឹង០,៦៣ម៉ែត្រគូប។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ព្រះនេត្រព្រះបានឲ្យ ដឹងថា ក្រោយពី ពិនិត្យហើយកម្លាំង គយចល័តបានប្រគល់ ឲ្យសមត្ថកិច្ចកងរាជ អាវុធហត្ថយកមករក្សាទុក នៅកងរាជអាវុធហត្ថ ស្រុកដើម្បីចាត់ ចែងតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឲ្យដឹងថាដោយ ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ចាត់តាំងឲ្យកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកព្រះនេត្រព្រះ ប្រគល់ឈើទាំងអស់ ទៅឲ្យជំនាញខណ្ឌរដ្ឋ បាលព្រៃឈើបន្ទាយ មានជ័យចាត់ការតាមនី តិវិធីហើយនៅព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ៕