ម៉ូតូ២គ្រឿងបុកគ្នាលាន់ ដូចរន្ទះបណ្តាលឲ្យ មនុស្សរបួសធ្ងន់ ស្រាល២នាក់

(ខេត្តបន្ទាយមានជ័យ)៖ មានម៉ូតូ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យមនុស្ស របួសធ្ងន់ស្រាល២ នាក់នៅវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ជាតិលេខ៥៦Aចំណុចផ្លូវបំបែកជាបី ចូលទៅឃុំតាផូ ស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថាមុនពេល កើតហេតុនោះម៉ូតូម៉ាក Suzuki  ពាក់ស្លាកលេខ រដ្ឋ 1.561 អ្នកបើកឈ្មោះ សាន់ចរណៃភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិកោកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ អ្នករួមដំណើរ ឈ្មោះ រិន ស្រីវីន ភេទស្រី អាយុ ២៤ ឆ្នាំ ធ្វើដំណើរស្របគ្នាពី ជើងទៅត្បូងលុះ ជិះមកដល់កន្លែង កើតហេតុមាន ម៉ូតូ១ទៀតម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ប.មានជ័យ1V.0982 អ្នកបើកឈ្មោះ អួន វ៉ាន់ដេត ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិរការថ្មី ឃុំ រលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ម៉ូតូម៉ាកSuzuki បានបត់ឆ្វេងមិនបានប្រយ័ត្ន ត្រូវបានម៉ូតូម៉ាក ហុងដាទ្រីមបុកពេញ ទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូម៉ាកហុងដាទ្រីម រងរបួសក្បាលធ្ងន់ដោយ មិនបានពាក់មួក សុវត្ថិភាពផង។

ក្រោយពីកើតហេតុ ហើយសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក រួចបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ម៉ូតូទាំង២គ្រឿង នគរបាលចរាចរណ៍ យកមករក្សាទុកនគរបាល ស្រុកស្វាយចេក រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ៕