ករណីគ្រោះថ្នាក់ចរាចរ នៅក្នុងស្រុកព្រះនេត្រព្រះ មានគោយន្តកន្ត្រៃ បុកនិងម៉ូតូរថយន្ត បុកនិងគោយន្ត កន្ត្រៃ២កន្លែងផ្សេង គ្នាបណ្តាលឲ្យស្លាប់ ២នាក់ក្នុងថ្ងៃតែ១

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងស្រុកព្រះនេត្រព្រះ មានគោយន្តកន្ត្រៃ បុកនិងម៉ូតូ រថយន្តបុកនិងគោយន្ត កន្ត្រៃ២កន្លែង ផ្សេងគ្នាបណ្តាល ឲ្យស្លាប់២នាក់ក្នុងថ្ងៃតែ១ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាកន្លែង ទី១នៅវេលា ម៉ោង៧និង២០នាទី យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយម៉ូតូបុកជាមួយ គោយន្តពេញទំហឹង បណ្តាលឲ្យស្លាប់១ នាក់និងរងរបួស ធ្ងន់១នាក់ ។

លោកវរសេនី យ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ថាអ្នក បើកគោយន្តកន្ត្រៃ ឈ្មោះ ផាត  ប៊ុននី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើត ទៅលិចលុះបើក មកដល់ចំណុចកើត ហេតុខាងលើបានបត់ ឆ្លងផ្លូវទៅខាងឆ្វេងដៃ ដើម្បីប្តូរទិស ស្របពេលនោះ មានម៉ូតូម៉ាក ហុងដាទ្រីម C125  ពណ៍ខ្មៅសេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើកដោយឈ្មោះ រស់ សាវង្សភេទប្រុសអាយុ ៥៣ឆ្នាំរស់នៅភូមិ ជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យស្រវឹងនិងមាន អ្នករួមដំណើរ ឈ្មោះ ហួត ស្រួចភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ ប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើត បានបុកចំនិង គោយន្តកន្ត្រៃ ពេញទំហឹងកណ្ដាល ឲ្យគោយន្តឲ្យក្រឡប់ អ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី និងអ្នករួមដំណើររងរបួសធ្ងន់។

លោកបានបញ្ជាក់ ឲ្យដឹងបន្តថា មូលហេតុបណ្តាលមកពី អ្នកបើកគោយន្ត ប្តូរគន្លងខ្វះការប្រុងប្រយ័ត្ន  ចំណែកអ្នកបើកម៉ូតូ មានល្បឿនលឿន សង្ស័យមានជាតិស្រវឹង។

កន្លែង១ទៀតនៅលើ កំណាត់ផ្លូវជាតិលេខ៦ ចម្ងាយ៥០ម៉ែត្រខាងកើត ប៉ុស្តិ៍រដ្ឋបាល ឃុំរហាលស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រវាងរថយន្តបុកជាមួយ គោយន្តកន្ត្រៃ នៅវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី ២ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យ ស្លាប់១នាក់ នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាមុនពេល កើតហេតុនោះរថយន្ត ម៉ាកHINOពណ៍ស ពាក់ផ្លាកលេខ ពាក់ផ្លាកលេខ ភ្នំពេញ3B-8905អ្ន កបើករត់បាត់បើកពី កើតទៅលិចមក ដល់ចំណុចកើតហេតុ បានបើកទៅបុកនិង គោយន្តកន្រ្តៃដែលកំពុង បើកស្របទិសគ្នា នៅពីមុខបុកគោយន្ត កន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យឈ្មោះម៉ោញ មេន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្កាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប រងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី  ។

គេដឹងថាអ្នកបើករថយន្ត ឈ្មោះជឿន វាសនា ភេទប្រុសអាយុប្រហែល ២៩ឆ្នាំ នៅខេត្តកំពង់ចាម រត់គេចខ្លួនបាត់ ។

លោកបានបន្ត ថាមូលហេតុ បណ្តាលមកពីអ្នក បើករថយន្តមាន ល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្ន ។រថយន្តនិង គោយន្តកន្ត្រៃកម្លាំងជំ​នាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគរ បាលស្រុកព្រះ នេត្រព្រះ ដើម្បីរងចាំធ្វើ ការដោះស្រាយ នៅពេលក្រោយ ចំណែកសពជនរង គ្រោះទាំអស់ត្រូវ បានក្រុមគ្រួសាររៀប ចំធ្វើបុណ្យតាម ប្រពៃណី៕