នៅស្រុកថ្មពួកគ្រូពេទ្យ បានរកឃើញអ្នក វិជ្ជមានកូវីដ.១៩ ចំនួន៤នាក់ អាជ្ញាធរអំពាវនាវឲ្យ អ្នកពាក់ព័ន្ធផ្តល់សំណាក យកទៅពិនិត្យបន្ត

(ខេត្តបន្ទាយមានជ័យ)៖ នៅស្រុកថ្មពួកគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមាន កូវីដ.១៩ ចំនួន៤នាក់ អាជ្ញាធរអំពាវនាវឲ្យ អ្នកពាក់ព័ន្ធផ្តល់សំណាក យកទៅពិនិត្យបន្ត។

យោងសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុក ថ្មពួកចុះថ្ងៃទី ៣ ខែមិថុនាឆ្នាំ២០២១ បានឲ្យដឹងថា តាមការិយាល័យ សុខាភិបាលស្រុក ប្រតិបត្តិថ្មពួកបានឲ្យដឹង ថានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យ ធ្វើការបានយក សំណាកពីប្រជាពលរដ្ឋ នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ពិនិត្យលទ្ធផលរក ឃើញមានវិជ្ជមានកូវីដ .១៩ លើប្រជាពលរដ្ឋ ចំនួន៤នាក់ក្នុងនោះ មានមន្ត្រីនគរបាល១នាក់ ១ ឈ្មោះ រុន រស្មីហៅស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីវករ លក់ដូរនៅផ្សារចំតិត ភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក២ឈ្មោះ យូ យឿន ហៅលីក ភេទប្រុសអាយុ៤៤ឆ្នាំ ជានាយរងផ្នែក គ្រឿងញៀននៃ អធិការដ្ឋាននគរ បាលស្រុកថ្មពួក ៣ឈ្មោះចំរើន សុធារ៉ា ភេទស្រី អាយុ១១ឆ្នាំ កូននៅក្នុងបន្ទុក៤ឈ្មោះចំរើន រាមុន្នី ភេទប្រុស អាយុ៤ឆ្នាំ កូនក្នុងបន្ទុកទាំង៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលនា ក្រុងប៉ោយប៉ែត នៅយប់ដដែលនោះ ។

ក្នុងនោះ រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់អ្នក ពាក់ព័ន្ធឬអ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ ១៩ ទាំង៤នាក់ពិនិត្យបើ មានវិជ្ជមានកូវីដ.១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ៕